មិនមានទិន្នន័យស្តីពីសុវត្ថិភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ចំពោះស្រ្ដីមានផ្ទៃពោះ ដោយសារពួកគេមិនត្រូវបានរាប់បញ្ចូលក្នុងការសាកល្បងព្យាបាល។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បាននិយាយថា៖ “ផ្អែកលើចំណេះដឹងបច្ចុប្បន្ន អ្នកជំនាញជឿជាក់ថាវ៉ាក់សាំង mRNA ទំនងជាមិនបង្កហានិភ័យដល់អ្នកមានផ្ទៃពោះឬទារកនោះទេ”។ ប្រសិនបើអ្នកមានផ្ទៃពោះគឺជាផ្នែកមួយនៃក្រុមដែលត្រូវបានណែនាំឱ្យទទួលថ្នាំបង្ការការពារកូវីដ-១៩ (ឧទាហរណ៍បុគ្គលិកសុខាភិបាល) ពួកគេអាចជ្រើសរើសចាក់វ៉ាក់សាំងបាន។

ដំបូន្មាននោះខុសគ្នាពីស្ថាប័នត្រួតពិនិត្យសុខភាពរបស់ចក្រភពអង់គ្លេស ដែលណែនាំប្រឆាំងនឹងការចាក់វ៉ាក់សាំងអំឡុងពេលមានផ្ទៃពោះ។
លោក Schaffner បាននិយាយថា «នេះមិនមែនជាហេតុផលសម្រាប់ស្រ្ដីមានផ្ទៃពោះនៅសហរដ្ឋអាមេរិកដែលត្រូវព្រួយបារម្ភនោះទេ។ វាសមស្របណាស់ក្នុងការមានមតិខុសគ្នា ពីព្រោះវាមិនត្រូវបានគេសិក្សានៅឡើយ។ ខ្ញុំគិតថាអ្នករួមការងាររបស់យើងនៅសហរដ្ឋអាមេរិកនឹងយល់ស្របថា គ្មានហេតុផលខាងទ្រឹស្តីណាមួយដែលអាចរំពឹងថានឹងមានរឿងមិនល្អទាំងម្តាយឬទារកនោះទេ ហើយវាគ្រប់គ្រាន់ហើយដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដើរទៅមុខនិងផ្តល់ភ្លើងខៀវ»។

លោក Blumberg បាននិយាយថា វាអាចផ្ដល់អត្ថប្រយោជន៍ច្រើនជាងហានិភ័យ។
លោកបានមានប្រសាសន៍ថា៖ “យើងដឹងហើយថា អ្នកដែលមានផ្ទៃពោះមានការកើនឡើងហានិភ័យនៃជំងឺធ្ងន់ធ្ងរដោយសារកូវីត-១៩ ហើយក៏អាចមានហានិភ័យខ្ពស់ទៅលើទារកក្នុងផ្ទៃ”។
ទោះបីខ្ញុំមិនមានទិន្នន័យច្រើនក៏ដោយ តែយើងដឹងហើយថាវ៉ាក់សាំងអាចការពារពីការកើនឡើងហានិភ័យធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ អំឡុងពេលមានផ្ទៃពោះ ចំពោះខ្ញុំវាច្បាស់ណាស់ថា អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងមានច្រើនជាងហានិភ័យដែលមានត្រឹមទ្រឹស្ដី។

មិនមានទិន្នន័យស្តីពីសុវត្ថិភាពនៃវ៉ាក់សាំងក្នុងការបំបៅកូនដោយទឹកដោះម្តាយ ឬផលប៉ះពាល់នៃវ៉ាក់សាំងការពារកូវីដ-១៩ ចំពោះទារកដែលបៅទឹកដោះម្តាយនោះទេ ប៉ុន្តែ CDC ណែនាំថាវ៉ាក់សាំងនេះមិនត្រូវបានគេគិតថាមានគ្រោះថ្នាក់ដល់ទារកដែលបៅទឹកដោះម្ដាយនោះទេ។
CDC បាននិយាយថា “ស្រ្ដីបំបៅដោះកូនដែលត្រូវបានណែនាំឱ្យទទួលវ៉ាក់សាំងការពារកូវីដ-១៩
(ឧទាហរណ៍បុគ្គលិកសុខាភិបាល) អាចជ្រើសរើសចាក់វ៉ាក់សាំងបាន”៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ