មជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ទាន់ចំនួន ១៤កន្លែងនៅភ្នំពេញ ត្រូវបានរៀបចំឡើងដោយទទួលបានការគាំទ្រពីមូលនិធិ​ទឹកប្រាក់១លាន​ដុល្លារ ដើម្បី​ប្រឆាំង​កូវីដ១៩ របស់ក្រុមហ៊ុន Smart Axiata!

//s9.kh1.co/a3/a3e7669ae1775e42ad090e5a9fa6b06e154fcbc3.jpg
សង្គម

 ០៧-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព និងភាពឆាប់រហ័សនៃប្រតិបត្តិការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ​១៩ នៅរាជធានីភ្នំពេញ។

រាជធានីភ្នំពេញ៖ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព និងភាពឆាប់រហ័សនៃប្រតិបត្តិការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ​១៩ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន Smart Axiata បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីគាំទ្រសាលារាជធានីភ្នំពេញក្នុងការរៀបចំ និងបង្កើតមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ទាន់ចំនួន ១៤ កន្លែងនៅជំុវិញរាជធានី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង

មជ្ឈមណ្ឌលចាក់វ៉ាក់សាំងចំនួន ១៤ កន្លែង នឹងមានសមត្ថភាពអាចផ្ដល់វ៉ាក់សាំងដល់មនុស្សចំនួន ៤,២០០ នាក់ក្នុងមួយថ្ងៃ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ​(Sinovac) ចំនួន ១,៥ លានដូស ដែលទទួលបានពីប្រទេសចិនកាលពីសប្តាហ៍មុន។

មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង

ជាមួយនឹងវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន ៤ លានដូស បន្ថែមទៀតរំពឹងថានឹងមកដល់ឆាប់ៗនេះ តម្រូវការបន្ទាន់សម្រាប់ប្រព័ន្ធប្រតិបត្តិការចាក់វ៉ាក់សាំងឲ្យមានប្រសិទ្ធិភាព ដើម្បីធានាឲ្យបានថាពលរដ្ឋកម្ពុជាទទួលបានការការពារ​ប្រឆាំងជំងឺកូវីដ ១៩ ដែលបានកំពុងរីករាលដាលពាសពេញប្រទេសបន្ទាប់ពីព្រឹតិ្តការណ៍ថ្ងៃទី ២០ កុម្ភៈ។​

មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង

ក្រុមហ៊ុន Smart បានប្រមូលថវិកាសង្គ្រោះបន្ទាន់ពីមូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងជំងឺកូវីដ ១៩​ របស់ខ្លួន ដើម្បីបំពាក់មជ្ឈមណ្ឌលនីមួយៗនូវ តង់ តុ កៅអី ឧបករណ៍ស្វ័យប្រវត្តិម៉ាស៊ីនលាងដៃ អាល់កុលលាងដៃ ម៉ាស់ និងទឹកផឹកជាដើម។

មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង

នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) បាន​មានប្រសាសន៍ថា៖

«ការបន្តរីករាលដាលនៃជំងឺកូវីដ១៩ នៅពាសពេញប្រទេសកម្ពុជា គឺជាក្ដីបារម្ភដ៏ធំមួយសម្រាប់យើងទាំងអស់គ្នា និងគូសបញ្ជាក់ពីភាពបន្ទាន់នៃប្រតិបត្តិការចាក់វ៉ាក់សាំងឲ្យបានលឿនបំផុងតាម​ដែលអាចធ្វើទៅបាន ដើម្បីការពារខ្លួនយើងពីជំងឺដ៏គួរឱ្យខ្លាចនេះ។ យើងបានប្រមូលយកថវិកាពីមូលនិធិប្រឆាំងវីរុសកូវីដ​ ១៩ របស់យើង ដើម្បីឆ្លើយតបតម្រូវការបន្ទាន់របស់មជ្ឈមណ្ឌលចាក់វ៉ាក់សាំងក្នុងស្រុក ដែលអាចការពារពលរដ្ឋក្នុងសហគមន៍របស់ពួកគេ ដោយមិនចាំបាច់ធ្វើដំណើរទៅទីតាំងឆ្ងាយ ដែលអាចបង្កហានិភ័យផ្ទាល់ខ្លួន។»

ប្រសាសន៍របស់លោក ថូម៉ាស ហ៊ុន
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង

មជ្ឈមណ្ឌលចាក់វ៉ាក់សាំងទាំងអស់ ដែលរួចរាល់នឹងផ្ដើមប្រតិបត្តិការពីថ្ងៃច័ន្ទ ថ្ងៃទី៥ ខែមេសា មានទីតាំងនៅតាមសាលារៀន និងមណ្ឌលសុខភាពដូចជា៖ សាលាបឋមសិក្សាសំពៅមាស វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំពេញ វិទ្យាល័យទួលទំពូង វិទ្យាល័យបឹងកេងកង វិទ្យាល័យជាស៊ីមសន្ធរម៉ុក សាលាបឋមសិក្សាវត្តសន្សំកុសល សាលាបឋមសិក្សាបឹងឈូកប្រជុំវង្ស ផ្សារ OCIC សាលាបឋមសិក្សាឬស្សីកែវ មណ្ឌលសុខភាពភ្នំពេញថ្មី សាលាបឋមសិក្សាជម្ពូវ័ន  មណ្ឌលសុខភាពគោករកា មណ្ឌលសុខភាពពងទឹក និងវិទ្យាល័យកំបូល។

មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង
មជ្ឈមណ្ឌលចាក់វ៉ាក់សាំង

មូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ ១៩​ របស់ក្រុមហ៊ុន Smart Axiata ត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន និងរហូតមកដល់ពេលនេះមូលនិធិបានផ្ដល់ជំនួយដល់អង្គការ និងគម្រោងចំនួនជាង ១២ ដែលកំពុងគាំទ្រដល់ភាពធន់នៃសហគមន៍អំឡុងពេលការប្រឈមនៃជំងឺរាតត្បាតជាសកលនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T