សមាជិក៣រូបរបស់ Girls' Generation នឹងមានវត្តមានក្នុងកម្មវិធី «Amazing Saturday»

//s9.kh1.co/7b/7bcd83652af52bb02d99e70067f86dce3142ef5d.jpg
តារា & កម្សាន្ដ

 ០៧-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

សមាជិក៣រូបរបស់ Girls' Generation នឹងមានវត្តមានក្នុងកម្មវិធី «Amazing Saturday»

កូរ៉េខាងត្បូង៖ កម្មវិធី «Amazing Saturday» ដែលជាកម្មវិធីទូរទស្សន៍របស់កូរ៉េមួយ ដែលតែងតែចាក់បញ្ចាំងរៀងរាល់ថ្ងៃសៅរ៍ ម៉ោង ៧:៣៥ ល្ងាចនោះ ត្រូវបានគេរាយការណ៍មកថានឹងមានវត្តមានរបស់សមាជិក៣រូបរបស់ក្រុមនារី Girls' Generation ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមាជិកដែលត្រូវបានគេអញ្ជើញចូលរួមនោះមានដូចជា Yuri Hyoyeon និង Taeyeon ប៉ុន្តែដោយសារ Taeyeon ជាពិធីការិនីក្នុងកម្មវិធីស្រាប់ទើបធ្វើអោយមានសមាជិករហូតដល់ទៅ៣នាក់។ ក្នុងកម្មវិធី Amazing Saturday នេះផងដែរគឺពោរពេញដោយភាពសប្បាយរីករាយនៅគ្រប់វគ្គទាំងអស់ ដោយមានភ្ញៀវកិត្តិយសជាតារាល្បីៗជាច្រើននាក់ចូលរួមផងដែរ។ 

Hyoyeon
Hyoyeon
Yuri 
Yuri 
Taeyeon
Taeyeon

ចង់ដឹងថាសមាជិក៣រូបរបស់ Girls' Generation នឹងមានសកម្មភាពអ្វីខ្លះនៅក្នុងកម្មវិធីនោះ សូមរង់ចាំទស្សនាទាំងអស់គ្នា ជាពិសេសសម្រាប់អ្នកគាំទ្រក្រុម Girls' Generation (SONE) តែម្តង ព្រោះដឹងស្រាប់ហើយសមាជិកនីមួយៗរបស់ SNSD គឺសុទ្ធតែមានជំនាញពិសេសៗរៀងៗខ្លួន ដែលញ៉ាំងឱ្យបរិយាកាសកាន់តែសប្បាយរីករាយ៕

Taeyeon Yuri Hyoyeon
Taeyeon Yuri Hyoyeon

ប្រភពOsen

Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T