ប្រទេសចិនបង្កើតលុយយ័នឌីជីថល ត្រៀមជំនួសក្រដាសប្រាក់យ័នធម្មតាទាំងស្រុង

//s9.kh1.co/e4/e41ce1ba34ee5f369a900dd7a54ffa7756927307.png
បច្ចេកវិទ្យា

 ០៧-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បន្តិចទៀតប្រទេសចិនប្រហែលជាប្រទេសទីមួយដែលចាយលុយតាម virtual payment ទាំងស្រុង

ចិន៖ ប្រទេសចិនគ្រោងនឹងជំនួសក្រដាសប្រាក់យ័ន ដោយទម្រង់រូបិយបណ្ណយ័នឌីជីថលទាំងស្រុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនដូច Bitcoin, Ethereum និង cryptocurrencies ផ្សេងទៀតនោះទេ រូបិយបណ្ណយ័នឌីជីថលគឺជារូបិយប័ណ្ណឌីជីថលធម្មតា និងសាមញ្ញ។ ជំនួសឱ្យការលើកកម្ពស់ប្រព័ន្ធអនាមិកដែលស្រដៀងនឹងប្រព័ន្ធ cryptocurrencies ប្រាក់យ័នឌីជីថលគឺផ្អែកលើប្រព័ន្ធដែលគ្រប់គ្រងដោយធនាគារប្រជាជនចិន។ នៅក្នុងប្រព័ន្ធនេះ រដ្ឋាភិបាលចិនអាចតាមដានរាល់ចរន្តប្រាក់យ័នឌីជីថល និងមើលឃើញពីរបៀបដែលប្រជាជនកំពុងប្រើប្រាស់រូបិយប័ណ្ណនេះ។

ប្រាក់យ័នឌីជីថលនឹងដំណើរការស្រដៀងនឹងប្រព័ន្ធទូទាត់​ virtual payment ផ្សេងទៀតដែរ។ អ្នកប្រើអាចធ្វើប្រតិបត្តិការតាមរយៈកម្មវិធី app ឬកាតដែលមិនត្រូវការការភ្ជាប់អ៊ីនធឺណេត។ រហូតមកដល់ពេលនេះ កម្មវិធីរបស់វាត្រូវបានទាញយកដោយអ្នកប្រើប្រាស់ជាង10ម៉ឺននាក់រួចមកហើយ។

រូបភាព
រូបភាព

ប្រទេសចិនក៏គ្រោងនឹងពង្រីករូបិយបណ្ណឌីជីថលថ្មីរបស់ខ្លួនទៅកាន់ប្រទេសដទៃទៀតផងដែរ ដោយផ្តល់ការទូទាត់លឿននិងថោកជាងមុន សម្រាប់អាជីវកម្មនិងអ្នកប្រើប្រាស់។ ប្រាក់យ័នឌីជីថលត្រូវបានអភិវឌ្ឍដោយធនាគារប្រជាជនចិនចាប់តាំងពីឆ្នាំ2014មកម្ល៉េះ ដែលនៅពេលនោះ Bitcoin មួយមានតម្លៃតិចជាង1,000ដុល្លារនៅឡើយ៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T