អ្នកលេងអ៊ីនធើណេតម្នាក់ ប្រទះឃើញរថយន្ត Batmobile តម្លៃជាង1លានដុល្លារ នៅកន្លែងគេបោះចោលឡាននៅឌូបៃ

//s9.kh1.co/c1/c192c44edf0f8e4884aeb09ee39950e462edcee5.jpg
បច្ចេកវិទ្យា

 ០៧-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អ្វីៗដែលមិនធម្មតា មិនមាននៅទីណាលើពិភពលោក គឺអាចកើតឡើងបាននៅឌូបៃ

បរទេស៖ អ្នកចូលចិត្តតាមដានរថយន្តឡូយៗនិងល្បីៗ គ្រាន់តែលឺថារថយន្តដ៏កម្រមួយនេះត្រូវបានបញ្ឈរចោលក្នុងកន្លែងគេបោះបង់រថយន្ត នាំឱ្យធូលីគ្របពេញ ក៏ស្រងាកចិត្តបាត់ទៅហើយ។ រថយន្តកម្រៗមួយចំនួនដែលគេពិបាកនឹងរកបានក្នុងតំបន់ផ្សេងៗនៃពិភពលោក ត្រូវបានគេយកទៅទុកចោលនៅកន្លែងបោះចោលរថយន្តក្នុងទីក្រុងឌូបៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ ក៏គេមិននឹកស្មានថានឹងរកឃើញយាន Tumbler Batmobile ក្នុងចំណោមរថយន្តអស់ទាំងនោះដែរ។ ប៉ុន្តែអ្នកប្រើប្រាស់ Reddit ម្នាក់ឈ្មោះ gautamailani92 បានប្រទះឃើញរថយន្តដ៏មិនគួរឱ្យជឿនេះ នៅខាងក្រោយឃ្លាំងមួយក្នុងតំបន់ Al Quoz នៅទីក្រុងឌូបៃ ក្នុងស្ថានភាពដែលគេបោះចោលយូរមកហើយ។ អ្នកប្រើប្រាស់ Reddit ម្នាក់នេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានរកឃើញថា រថយន្តដែលចេញពីខ្សែភាពយន្ដដ៏ល្បីល្បាញមួយ បែរជាមកត្រូវគេបោះចោលឱ្យធូលីហ៊ុមជិតយ៉ាងនេះ។

អ្នកប្រើប្រាស់ម្នាក់នេះក៏បានបង្ហោះរូបភាពរថយន្ត នៅលើ​ Dubai subreddit ហើយបានសួរថា «តើអ្នកទាំងអស់គិតថាហេតុអ្វីបានជាគេបោះចោលរថយន្តនេះ?» ការផុសនេះត្រូវបានរុញឡើងទៅផ្នែកខាងលើនៃមាតិកា​ subreddit ភ្លាមបន្ទាប់ពីនោះ ដោយសារទាក់ទាញចំណាប់អារម្មណ៍អ្នកចូលមើលច្រើន។  

រូបភាព
រូបភាព

រថយន្ត Tumbler បានបង្ហាញខ្លួននៅក្នុងរឿង Batman ដំបូងដែលសម្តែងដោយលោក Christian Bale ក្នុងឆ្នាំ 2005។ មិនមានព័ត៌មានណាដែលបញ្ចាក់ថារថយន្តTumbler ដែលត្រូវបានប្រទះឃើញដោយអ្នកប្រើប្រាស់ Reddit នេះ គឺជារបស់ពិតដែលត្រូវបានប្រើក្នុងខ្សែភាពយន្ត ឬគ្រាន់តែជា replica ចម្លងនោះទេ។

អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ វីដេអូ YouTube មួយដែលបានបង្ហោះក្នុងឆ្នាំ2019 បានអះអាងថា បានប្រទះឃើញរថយន្ត Tumbler មួយនៅទីក្រុងឌូបៃ ក្នុងស្ថានភាពស្រដៀងគ្នានេះដែរ។ បើតាមគេដឹង មានរថយន្ត Tumbler ដែលត្រូវបានចម្លងជា replica ចំនួន5គ្រឿង ដែលត្រូវបានលក់ក្នុងតម្លៃ1លានដុល្លារក្នុងមួយគ្រឿង ហើយមួយក្នុងចំណោម5នោះ បានត្រូវគេទិញយកទៅទីក្រុងឌូបៃ។ ហើយរថយន្ត Tumbler ដែលត្រូវបានគេបោះចោល មើលទៅស្រដៀងនឹងមួយគ្រឿងដែលគេទិញយកនោះណាស់៕

រថយន្ត Tumbler Batmobile 
រថយន្ត Tumbler Batmobile 
រថយន្ត Tumbler Batmobile 
រថយន្ត Tumbler Batmobile 
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T