ភ្នំពេញ ៖ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២ អធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ បានប្រគល់ ក្រុមចោរប្លន់ចំនួន ៤ នាក់ ដល់ស្នងការនគរបាល ខេត្ដកំពង់ ចាម ដែលជាម្ចាស់ករណី ។

សូមបញ្ជាក់ថា កម្លាំងនគរបាលខណ្ឌ មានជ័យបានធ្វើ សកម្មភាពបង្ក្រាប ក្រុមចោរប្លន់ ប្រដាប់អាវុធ ៤ នាក់ ដែលធ្វើសកម្មភាព ប្លន់បាញ់យកទ្រព្យសម្បត្ដិ នៅតាម បណ្ដាខេត្ដ និងរាជធានី កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១២ ដោយក្នុងនោះ សមត្ថកិច្ចចាប់បាន ជនល្មើសចំនួន ៣ នាក់ បានជាបន្ដបន្ទាប់ នៅក្នុងទឹកដីខណ្ឌដង្កោ ខណ្ឌឫស្សីកែវ និងនគរបាលខេត្ដកំពង់ធំ ខេត្ដបន្ទាយមានជ័យ។

លោក ហ៊ី ណារិន អធិការនគរបាល ខណ្ឌមានជ័យ បានឱ្យដឹងថា ជនសង្ស័យទាំង នេះ ឈ្មោះ ហេង វណ្ណា ហៅ អេង ភេទ ប្រស អាយុ ៤១ឆ្នាំ ស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ ជាមេខ្លោង ចាប់ខ្លួននៅវេលា ម៉ោង៥ និង៣០នាទី ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១២នេះ។

បន្ទាប់ពីចាប់ខ្លួនជនសង្ស័យដែលជាមេ ខ្លោងនេះរួចមក ជននេះបានចម្លើយសារភាព ហើយឈានដល់ចាប់ខ្លួន ២នាក់ទៀតជាបន្ដ បន្ទាប់ ឈ្មោះ ព្រាវ សុវណ្ណារ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ និងឈ្មោះ អ៊ឹង សំអុល ភេទប្រុស អាយុ ៤៥ឆ្នាំ ស្នាក់សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ នគរបាលបានដកហូតកាំភ្លើង កា៥៩ មួយដើម ម៉ូតូ ៣គ្រឿង ក្នុងនោះមាន ម៉ាកហុងដា សេ១២៥ ស៊េរី០៨ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1AC-5146 និងម៉ាកហុងដា C125 ស៊េរី០១២ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1BD-6197 និងម៉ាកហុងដា ជ១២៥ ស៊េរី០១២ ពណ៌ក្រហម ពាក់ស្លាក ភ្នំពេញ 1BD-7621 ។ ចំណែកជនសង្ស័យ ម្នាក់ទៀត ចាប់ខ្លួនពីខេត្ដបន្ទាយមានជ័យ មានឈ្មោះ ស៊ឹម ប៊ុនថុន ភេទប្រុស អាយុ ៣៨ឆ្នាំ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]