តារាសម្ដែងភាពយន្ដ BL ដ៏ស្រស់សង្ហា Gulf Kanawut បង្ហើបថា ចង់ចាប់ដៃគូសម្ដែងជាមួយ Boy Pakorn

//s9.kh1.co/7d/7d6bf378c120d0da4e5839afeb91b8702d41a9af.png
តារា & កម្សាន្ដ

 ០៧-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តារាសម្ដែងភាពយន្ដ BL ដ៏ស្រស់សង្ហារ Gulf Kanawut បង្ហើបថា ចង់ចាប់ដៃគូសម្ដែងជាមួយ Boy Pakorn

ថៃ៖ លោក Gulf Kanawut ជាតារាសម្ដែងដ៏សង្ហាមួយរូប ដែលថ្មីៗនេះបានធ្វើការចុះកុងត្រាជាតារាសម្ដែងជាមួយស្ថានីយ៍ទូរទស្សន៍បុស្ដិ៍លេខ៣ របស់ថៃ។ នៅក្នុងនោះ Gulf Kanawut ក៏ត្រូវបានទ្រនំថ្មីមានការស្វាគមន៍យ៉ាងកក់ក្ដៅផងដែរ។​ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបានផ្លាស់ប្ដូរទ្រនំថ្មី តារាប្រុសរូបនេះក៏បានធ្វើការប្រគំតន្ដ្រីមួយឈ្មោះថា "CH3 The Moment: Gulf The Next Stage"​ កាលពីថ្ងៃទី​២ មេសា នេះតែម្ដង។ នៅក្នុងការប្រគំតន្ដ្រីនោះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពីអ្នកគាំទ្រនៅក្នុងប្រទេសថៃ និងប្រទេសមួយចំនួនទៀតផង។ 

នៅក្នុងនោះក៏មានអ្នកសារព័ត៌មានជាច្រើនបានចូលរួម និងបានធ្វើការសម្ភាសន៍រូបលោកផងដែរ។ កំលុងពេលនោះ ស្រាប់តែ Gulf Kanawut បានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានម្នាក់ថា "លោកពិតជាចង់រួមសហការសម្ដែងជាមួយរៀមច្បងនៅក្នុងទ្រនំថ្មី លោក Boy Pakorn ព្រោះលោកគិតថា វាប្រហែលចាមានបរិយាកាសសម្ដែងសម្បាយ ព្រោះលោក Boy ជាមនុស្សកំប្លែង"៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Boy Pakorn
Boy Pakorn
Gulf Kanawut
Gulf Kanawut
Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T