ស្រាយចម្ងល់មហាជន! ក្រោយផ្ទុះការភ្ញាក់ផ្អើលរឿង ដូរឈុតតំណាងជាតិ ស្រាប់តែតំណាងអ្នករៀបចំកម្មវិធីចេញមុខ បកស្រាយថា…

//s9.kh1.co/24/24a1771ad82dc8fbd8fed862ef4ae4c0217c93b3.png
តារា & កម្សាន្ដ

 ០៧-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នេះជាហេតុផលមួយចំនួននៅពីក្រោយ ការដែលដូរឈុតតំណាងជាតិ ក្រោយពីមហាជន និងអ្នកគាំទ្រវិស័យប្រកួតបវរកញ្ញា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញ: កាលពីពេលថ្មីៗនេះ ក្រោយមហាជន និងប្រិយមិត្ត ដែលតែងនិយមគាំទ្រលើវិស័យប្រកួតប្រជែងបវរកញ្ញា មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែលស្ថាប័នបវរកញ្ញាឯកចក្រវាលកម្ពុជា បានសម្រេចចិត្តប្តូរឈុតតំណាងជាតិភ្លាមៗ​ ដោយបានជ្រើសយកឈុតទេពរួបរួម ជំនួសឲ្យឈុតល្ខោនតុក្កតាខ្មែរវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ឆ្លើយតបទៅនឹងចម្ងល់របស់មហាជន លោក ម៉ែន និមលរតន៍ ជាតំណាងអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា (Miss Universe Cambodia) យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកៗបានធ្វើការបកស្រាយដោយបញ្ជាក់យ៉ាងដូច្នេះថា៖

លោក ម៉ែន និមលរតន៍
លោក ម៉ែន និមលរតន៍

ចំពោះហេតុផល ដូចដែលបងប្អូនបានដឹងហើយ យើងបានត្រៀមតាំងតែពីខែ១២ ហើយខែ១ ចេញម៉ូត និងខែ២ ប៉ូរ៉ា ដែលជាអ្នកច្នៃម៉ូតគាត់ចាប់ផ្តើមធ្វើ ហើយអ្វីៗគឺត្រូវធ្វើថ្មីទាំងអស់ ហើយខ្ញុំអត់អាចបកស្រាយបានថា ហេតុអីបានជាវាត្រូវការពេលយូរ ដោយសារខ្ញុំអត់មានជំនាញ និងមិនមានជំនាញបច្ចេកទេស តិចនិកក្នុងការធ្វើឈុតបុរាណនឹងទេ គ្រាន់តែគាត់សួរថា តើពេលថតនឹងនៅពេលណា យើងក៏បានប្រាប់ថា នឹងធ្វើនៅចុងខែ៣នឹង ហើយអ្វីដែលសំខាន់បំផុត ដែលជាអ្នកបង្អាក់ឈុតយើង ឲ្យបន្លាយពេលនឹង គឺកូវីដ ព្រោះប៉ូរ៉ា គាត់ត្រូវឡើងមកភ្នំពេញ គាត់បានមកតែម្តង ដល់ពេលឈុតនេះ ចាប់ផ្តើមធ្វើបានខ្លះៗ យើងចង់ល ចង់កែវាពិបាក ព្រោះគាត់មកអត់កើត ដោយសារតែចាប់ពីថ្ងៃទី២០ ខែ២មក វាមានបញ្ហាកូវីដ១៩ខ្លាំង ។

 លោក ម៉ែន និមលរតន៍

សូមបញ្ជាក់ផងដែរថា ចំពោះការដូរឈុតតំណាងជាតិ យ៉ាងប្រញាប់នេះ លោក លោក ម៉ែន និមលរតន៍ ក៏បានគូសបញ្ជាក់ផងដែរថា ចំពោះ ការដែលប្តូរឈុតនេះ មែនមកពីការរិះគន់របស់នរណាម្នាក់ ហើយក៏មិនមែនមកពីរឿងគិតថាយើងធ្វើក្រោយប្រទេសដទៃ គឺបញ្ហាធំចម្បងបណ្តាលមកពីកូវីដ១៩ ដែលជាអ្នកបង្អាក់តែម្តង៕

ឈុតទេពរួបរួម
ឈុតទេពរួបរួម
កញ្ញា រ៉េត សារីតា 
កញ្ញា រ៉េត សារីតា 
ឈុតល្ខោន តុក្កតា
ឈុតល្ខោន តុក្កតា
រ៉េត សារីតា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T