វី ឌីណែត សម្តែងអារម្មណ៍ពិត នៅពេលរៀមច្បម ឱក សុគន្ធកញ្ញា បានធ្វើរឿងនេះដាក់

//s9.kh1.co/30/30d3484ad00e179993d0bbdf84db72db9e96ff92.jpg
តារា & កម្សាន្ដ

 ០៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នរណាមិនរំភើបនោះ! តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស វី ឌីណែត បាននិយាយបញ្ជាក់ពីអារម្មណ៍ខ្លួន នៅពេលដែលរៀមច្បង ឱក សុគន្ធកញ្ញា បានធ្វើរឿងល្អៗបែបនេះដាក់។

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស វី ឌីណែត បាននិយាយបញ្ជាក់ពីក្តីរំភើបរបស់ខ្លួន នៅពេលដែលរៀមច្បង ឱក សុគន្ធកញ្ញា បានធ្វើរឿងល្អៗនិង យកចិត្តទុកដាក់ដែលធ្វើឲ្យនាងមានអារម្មណ៍កក់ក្តៅខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាស្រីរូបនេះ បានសរសេរជាសារខ្លីមួយដែល បង្ហាញទឹកចិត្តនិង អំពើល្អដែល ឱក សុគន្ធកញ្ញា បានធ្វើមកលើខ្លួនថា៖

នាងខ្ញុំតំណាងឲ្យក្រុមគ្រួសារ សូមថ្លែងអំណរគុណដល់បងស្រី​ ឱក សុគន្ធកញ្ញា​ ដែលបានផ្ញេីថវិកាចូលរួមរំលែកទុក្ខដល់ម៉ាក់ខ្ញុំ​ ងួនសុផានី​ និងអរគុណបងដែលតែងតែផ្ដល់ដំបូន្មានល្អៗសម្រាប់ខ្ញុំ​ អរគុណបងដែលពេលខ្ញុំមានទុក្ខមានបញ្ហា​ គឺតែងតែមានវត្តមានបង​ អរគុណសំរាប់ក្ដីស្រលាញ់ដែលបងមានឲ្យខ្ញុំ​ បងជាIdolខ្ញុំ​និង​ ជាបងស្រីដ៏ល្អ​ ជូនពរបងអោយមានសុខភាពល្អ​ ជួបប្រទះតែសេចក្ដីសុខ​ នឹងជោគជ័យគ្រប់ភារៈកិច្ច

វី ឌីណែត

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏បានសម្តែងពីអារម្មណ៍រំភើបនិង ត្រេកអរជំនួសតារាចម្រៀង វី ឌីណែត ផងដែរ ដែលមានរៀមច្បមនៅតែជួយជ្រោមជ្រែងពីក្រោយបែបនេះ ក្រៅពីនេះពួកគេក៏កោតសរសើរពីទឹកចិត្ត តារាចម្រៀង ឱក សុគន្ធកញ្ញា ដែលមិនដែលមើលរំលង សិល្បករសិល្បការិនីក្រោយៗដែលឈានជើងមកផលិតកម្មហង្សមាសផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
ឱក សុគន្ធកញ្ញានិង វី ឌីណែត
ឱក សុគន្ធកញ្ញានិង វី ឌីណែត
វី ឌីណែតនិង ឱក សុគន្ធកញ្ញា
វី ឌីណែតនិង ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញានិង វី ឌីណែត
ឱក សុគន្ធកញ្ញានិង វី ឌីណែត
ឱក សុគន្ធកញ្ញាវី ឌីណែត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T