ការស្ប៉ា និងម៉ាស្សានៅក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី បានប្រើវិធីសាស្រ្ត និងបទពិសោធន៏ចុងក្រោយបង្អស់ ដោយបានប្រើប្រាស់សត្វពស់ ស្រាបៀរ និងកូនគោល ដើម្បីផ្តល់នូវអារម្មណ៏ ស្រណុកសុខស្រួលបំផុត ដល់អតិថិជន។

យោងតាមប្រភពព័ត៌មាន Asian Town បានឲ្យដឹងថា ការប្រើប្រាស់សត្វពស់ជាច្រើនក្បាល មកស្ប៉ានៅលើរាងកាយមនុស្ស (Snake Spa) ក៏បានរួមបញ្ចូលគ្នា ជានឹងការម៉ាស្សា លើរាងកាយមនុស្ស បែបប្រពៃណីផងដែរ។ ដូចគ្នានេះដែរ ចលនារបស់សត្វពស់ ដែលម៉ាស្សានៅលើរាងកាយមនុស្ស គឺធ្វើឲ្យការរំលាយអាហារ នៅក្នុងខ្លួនមនុស្ស មានភាពល្អប្រសើរឡើង និងដំណើរការបានយ៉ាងល្អ។

គួរបញ្ជាក់ផងដែរថា សត្វពស់ដែលយកមកប្រើ ដើម្បីម៉ាស្សាឲ្យអតិថិជន គឺមានអាយុចាប់ពី ២ឆ្នាំ និងគ្មានពិស ហើយត្រូវបានគេឲ្យចំណីវា មុនពេលម៉ាស្សា ៣០នាទី ដោយក្នុងការស្ប៉ា និងម៉ាស្សាម្តង អតិថិជនត្រូវចំណាយប្រាក់ចំនួន ៤៧ដុល្លារ ជិតស្មើនឹងការម៉ាស្សាធម្មតា ៥ដងឯណោះ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

សម្រាប់បុគ្គលិកនៅទីនោះ តែងតែឈរក្បែរអតិថិជន នៅក្នុងបន្ទប់ស្ប៉ា និងម៉ាស្សា ដើម្បីត្រួតពិនិត្យសកម្មភាព របស់សត្វពស់ទាំងអស់ និងដើម្បីផ្តល់សុវត្ថិភាព ដល់អតិថិជនផងដែរ។ ចំនែកឯកូនគោល គឺត្រូវបានគេយកមកលុញ នៅត្រង់សរសៃប្រសាទនៃខ្លួន។

យ៉ាងណាមិញ ស្រាបៀរក៏ត្រូវបានគេប្រើប្រាស់ ក្នុងការស្ប៉ានេះផងដែរ ដើម្បីជួយឲ្យកោសិកានៃស្បែក ដុះឡើងសារជាថ្មី និងធ្វើឲ្យខ្លួនប្រាណ មានសភាពស្រស់ស្រាយតែម្តង៕



























ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]