ត្រណមអំឡុងពេលចាក់វ៉ាក់សាំង បើចង់ឲ្យវ៉ាក់សាំងមានប្រសិទ្ធភាពកាន់តែប្រសើរ (មានវីដេអូ)

//s9.kh1.co/6f/6fbe3d9ac54e7945dcea470367db7baa139b8af6.jpg
សង្គម

 ០៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អំឡុងពេលចាក់វ៉ាក់សាំងត្រូវតមអាហារទាំងនេះ បើចង់ឲ្យវ៉ាក់សាំងមានប្រសិទ្ធភាពកាន់តែប្រសើរ។

ភ្នំពេញ៖ អំឡុងពេលចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងកាលពីពេលថ្មីៗនេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ ឳ វណ្ណឌីន បានធ្វើការបញ្ជាក់ពីត្រណមដែលអ្នកចាក់វ៉ាក់សាំងត្រូវតមជាចាំបាច់ ដើម្បីឲ្យវ៉ាក់សាំងមានប្រសិទ្ធភាពកាន់តែសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកជំទាវ ឳ វណ្ណឌីន បានបញ្ជាក់ថា ចំណុចសំខាន់ទី១ អ្នកចាក់វ៉ាក់សាំងត្រូវតមសុរាជាដាច់ខាត ពោលគឺនៅមុនចាក់ពីរបីថ្ងៃ រហូតដល់ការចាក់ដូសទី២ក៏ត្រូវតម ហើយក្រោយចាក់ដូសទី២រួចក៏ត្រូវតមយ៉ាងតិចពី២សប្តាហ៍ទៅ៣សប្តាហ៍ទៀត ដើម្បីទុកពេលឱ្យសរីរាង្គរបស់យើងឆ្លើយតបជាមួយនឹងវ៉ាក់សាំង ក៏ដូចជាទុកពេលឱ្យវ៉ាក់សាំងធ្វើការងារនៅក្នុងសរីរាង្គរបស់យើង ដើម្បីបង្កើតបាននូវអង្គបដិបក្សសម្រាប់ប្រឆាំងជាមួយនឹងវីរុសកូវីដ-១៩។

ចំណុចទី២ អ្នកចាក់វ៉ាក់សាំង គួរកុំបរិភោគគ្រឿងហិលខ្លាំង (បើហិលតិចតួចមិនអីទេ) តែបើអាចកាត់បន្ថយបានកាន់តែល្អ ដើម្បីទុកពេលឱ្យសរីរាង្គរបស់យើងទទួលយក ហើយឆ្លើយតបទៅនឹងវ៉ាក់សាំងនេះឱ្យបានល្អប្រសើរ។ ដោយឡែក ចំពោះអ្នកណាដែលដឹងខ្លួនឯងថាមានប្រតិកម្មជាមួយគ្រឿងសមុទ្រ គឺត្រូវតមក្រោយពេលចាក់វ៉ាក់សាំងរួច ព្រោះវាអាចប៉ះពាល់ដល់សុខភាពយើងបាន ខណៈអ្នកដែលមិនមានប្រតិកម្មជាមួយគ្រឿងសមុទ្រ មិនអីនោះទេ៕

សូមស្ដាប់ការបកស្រាយដោយផ្ទាល់ របស់លោកជំទាវ ឳ វណ្ណឌីន៖ 

ប្រភព: MC Panhavath Cambodia 

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T