សាកសមជាបរវកញ្ញាមែន! ទាំងរូបរាងសម្រស់ទឹកមុខ សារីតាជឿជាក់សាហាវ ក្នុងឈុតហែលទឹក

//s9.kh1.co/38/38be29e1bf92febdab833403a5637649f5f675d0.jpg
តារា & កម្សាន្ដ

 ០៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បរវកញ្ញា តំណាងប្រទេសកម្ពុជា រ៉េត សារីតាបង្ហាញភាពជឿជាក់ដល់អ្នកគាំទ្រជាមួយនឹងឈុតហែលទឹកមួយនេះ។

ភ្នំពេញ៖  ជាការពិតណាស់ ដូចដែលពុកម៉ែ បងប្អូន​ និង​ទស្សនិកជន​ ព្រមទាំងប្រិយមិត្តដែលជាអ្នកតាមដាន និងនិយមគាំទ្រលើវិស័យប្រកួតប្រជែងសម្រស់ Miss​ universe​បានជ្រាបរួចស្រាប់មកហើយថា រ៉េត សារីតា ជាប់ជាបេក្ខភាពតំណាងឲ្យកម្ពុជា គ្រោងនឹងទៅប្រកួតកម្មវិធី Miss​ Universe​ ២០២១​ ដែលរៀបចំ​នៅខែឧសភាខាងមុខ ឯសហរដ្ឋអាមេរិកផងដែរ។​ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះ យើងបានសង្កេតឃើញថា ក្នុងនាមកញ្ញាជាបេក្ខនារីតំណាងកម្ពុជា កញ្ញាបានបង្ហាញពីសមត្ថភាពទាំងផ្នែកចំណេះដឹង ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាតរពីធម្មជាតិ រហូតធ្វើឲ្យហ្វេនៗជាច្រើនកោតសរសើរ និងដាក់ក្តីសង្ឃឹមលើរូបនាងយ៉ាងខ្លាំង។

តួយ៉ាង ពេលវេលាកាន់តែកៀកជិតមកដល់​ ​ មហាជន ក៏ដូចជាហ្វេនៗ បានកត់សម្គាល់ឃើញថា សម្រស់សារីតា កាន់តែស្រស់ស្អាតខ្លាំង គួបផ្សំនិងការប្តេជ្ញាចិត្ត​ ប្រកបដោយជំនឿចិត្តខ្ពស់ ដោយកញ្ញាបានបង្ហាញជាមួយនឹង​ ឈុតប៊ីគីនី ហែលទឹក ពណ៌ប្រផេះលាយខ្មៅយ៉ាងជាក់ អមនឹងដងខ្លួនដ៏ស្រលូន ក្បាលពោះរាបស្មើគ្មានស្លាកស្នាមសូម្បីមួយគ្រាប់ ជាពិសេសទឹកមុខប្រកបដោយទំនុខចិត្តរបស់ សារីតា​ តែម្តង។

ទន្ទឹមនឹងនេះ ប្រិយមិត្តនិងអ្នកគាំទ្ររបស់កញ្ញា ទាំងអស់បានសរសើរមិនដាច់ពីមាត់ពីបរវកញ្ញាមួយរូបនេះ ទាំងសម្រស់និងចំណេះដឹងព្រមទាំងមានក្តីសង្ឃឹមខ្ពស់លើកញ្ញាទាំងស្រុងផងដែរសម្រាប់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិនាថ្ងៃខាងមុខឆាប់ៗនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
រ៉េត សារីតា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T