ស្របពេល​​កំពុង​ល្បីឈ្មោះ Mike បង្ហាញ​​អារម្មណ៍​​មួយនេះ​ទៅ​កាន់​​រៀម​​ច្បង​របស់​ខ្លួន Aum Patchrapa​

//s9.kh1.co/d7/d731d595c4098d917a3e7f7bf1798bd3bd31ea20.png
តារា & កម្សាន្ដ

 ០៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ស្របពេលកំពុងល្បីល្បាញ Mike Pattaradet ​ស្រាប់តែបង្ហាញអារម្មណ៍មួយទៅកាន់រៀមច្បងរបស់ខ្លួន Aum Patchrapa

នៅក្នុងការចាប់អាជីពនៅក្នុងវិស័យ តារាសម្ដែងប្រុសមួយនេះគឺ Mike Pattaradet ហាក់ដូចជាមានសន្ទុះ​នៃការ​គាំទ្រ​យ៉ាងខ្លាំង។ នៅក្នុងបទសម្ភាសន៍មួយ ពួកគេទាំងពីរស្រាប់តែបង្ហាញពីអារម្មណ៍ និងបំណងមួយដែលគាត់​មាន​ទុក​ជាយូរ នោះគឺការចាប់ដៃគូសហការជាមួយនឹងរៀមច្បងម្នាក់នៅក្នុងទ្រនំជាមួយគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ Mike Pattaradet ជាតារាប្រុសវ័យក្មេងមួយរូប ដែលបានចុះកុងត្រាសហការជាមួយស្ថានីយ៍ទូរទស្សន៍​បុស្ដិ៍លេខ៧ របស់ថៃអស់រយៈពេល ៧ឆ្នាំមកហើយនោះ បានបង្ហាញពីបំណងមួយ ដែលរូបគាត់ចង់ធ្វើការថតជាគូ​នឹង​រៀមរបស់លោក គឺតារាស្រីដែលមានប្រជាប្រិយភាពមួយនោះគឺ Aum Patchrapa។

 Mike ក៏បានប្រាប់សារព័ត៌មានថៃមួយថា លោកនឹងនឹងរៀមច្បងម្នាក់នេះមានភាពជិតស្និទ្ធនឹងគ្នាខ្លាំង​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​ក្រៅពីការងារ ដោយមានពេលខ្លះពួកគេធ្វើដំណើរកំសាន្ដជាមួយគ្នាក៏មានដែរ ដោយកាលពេលមួយ​នោះ​លោកបានទៅដើរលេងជាមួយ Aum និងមិត្តភក្ដិផ្សេងទៀតនៅអ៊ឺរ៉ុបផងដែរ។

បន្ថែមទៀតនោះ ក៏មានអ្នកគាំទ្រជាច្រើនសង្ឃឹមថាពួកគេអាចសហការជាមួយគ្នានៅក្នុងរឿងថ្មីរបស់ Aum មានចំនង​ជើង​ថា "Sroi Nakee"។ 

សូមទស្សនារូបភាពខាងក្រោម៖ 

https://s9.kh1.co/__image/w=576,h=575,q=100/ef/ef14649c2e7984db57f5ce894d7eabadf83cba91.jpg
https://s9.kh1.co/__image/w=650,h=812,q=100/75/75e0b6ec7e1cf57a8cc584b5d23d67656d1c9738.jpg
https://s9.kh1.co/__image/w=650,h=813,q=100/92/9225bd0d471f6d02098aa7b3163a5b5daf7556e9.jpg
Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T