រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីសម្រេច បញ្ចប់ជាមណ្ឌលចត្តាឡីស័កមួយកន្លែង និងដាក់ឱ្យដំណើរការទីតាំង ១កន្លែងបន្ថែមទៀត

//s9.kh1.co/16/16e50859aa4478152c454975d38dd21e322550ed.jpg
សង្គម

 ០៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលនៃគណៈអភិបាលនៃខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចស្តីពីការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងដាក់ឱ្យដំណើរការទីតាំងចំនួន០១កន្លែងបន្ថែមទៀត។

ព្រះសីហនុ៖ កាលពីពេលថ្មីៗនេះ រដ្ឋបាលនៃគណៈអភិបាលនៃខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចស្តីពីការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងដាក់ឱ្យដំណើរការទីតាំងចំនួន០១កន្លែងបន្ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកបើគិតត្រឹមម៉ោង០៨និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេច បញ្ចប់ជាមណ្ឌលចត្តាឡីស័ក ចំពោះគ្លីនិក តៃវ៉ាន់ ដែលមានទីតាំងនៅផ្លូវ ២៣តុលា ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

យ៉ាងណាមិញ ក្នុងពេលដំណើរការឡើងវិញ ម្ចាស់គ្លីនិក តៃវ៉ាន់ ត្រូវអនុវត្តឲ្យមុឺងម៉ាត់តាមវិធានការ ៣ការពារនិង ៣កុំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនិង ក្រសួងសុខាភិបាល។

ដូច្នេះគួរបញ្ចាក់ដែរថាទីតាំងដែលបានសម្រេចដាក់ឱ្យដំណើរការឡើងវិញសរុបមានចំនួន៥២កន្លែង៕

សូមចូលអានលិខិតដែលបានចេញដោយ រដ្ឋបាលនៃខេត្តព្រះសីហនុ៖

លិខិតដែលបានចេញដោយ រដ្ឋបាលនៃខេត្តព្រះសីហនុ
លិខិតដែលបានចេញដោយ រដ្ឋបាលនៃខេត្តព្រះសីហនុ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T