រាជធានីភ្នំពេញ៖ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៍មាន ត្រូវបានមន្ត្រីសុខាភិបាល និង អាជ្ញាធរ បញ្ជាក់ថា លោកមានផ្ទុកវីរុសកូវីដ១៩ ហើយឥឡូវនេះ បានចូលសម្រាកព្យាបលនៅមន្ទីរមិត្តភាពខ្មែរសូវៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន មានវ័យ ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ពិតជាបានឆ្លងវីរុសកូវីដ១៩ ហើយសម្រាកព្យាបាលនៅមន្ទីររុស្ស៊ី កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២១ នេះតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យនៅថ្ងៃទី០៧ ខែមេសា នេះ។
អាស្រ័យហេតុនេះ អាជ្ញាធរ និង មន្ត្រីសុខាភិបាល ក៏អំពាវអំនាវដល់អ្នកដែលបានប៉ះពាល់ផ្ទាល់ និង ប្រយោល ជាមួយលោក ម៉ៅ អាយុទ្ធ ទៅយកសំណាក ដើម្បីពិនិត្យរកជំងឺកូវីដ១៩។
ក្នុងនោះដែរ លោក ម៉ៅ អាយុទ្ធ ជាមន្ត្រីជាន់ខ្ពស់ម្នាក់ និង ជាផលិតករភាពយន្តដ៏ល្បីល្បាញម្នាក់ ក្នុនចំណោមផលិតករជើងខ្លាំងដ៏ទៃទៀត ដោយបានសាងស្នាដៃច្រើនផងដែរ នៅក្នុងវិស័យសិល្បៈ មានដូចជា រឿងនេសាទក្រពើ នៅឆ្នាំ២០០៣ និង ហ្លួងព្រះស្តេចកន កាលពីឆ្នាំ២០១៦៕
ប្រភព៖ Fresh News
សូមទស្សនារូបភាពខាងក្រោម៖