សម្តេចតេជោ ប្រកាសថា មន្ត្រីដែលគេចវេច មិនទទួលវ៉ាក់សាំង អាចនឹងប្រឈមមុខនឹង បញ្ហាក្រពះដោយបាត់បង់ការងារ

//s9.kh1.co/7f/7f34d65dad2ae77d417065f0c1c3ac6b30f512cb.jpg
សង្គម

 ០៧-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្រោយទទួលដំណឹងមាន មន្ត្រីគេចវេចពីការចាក់វ៉ាក់សាំងរួចនោះ សម្តេចតេជោ បានដាក់ចេញវិធានការបែបនេះ ចំពោះមន្ត្រីគេចវេស

រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ០៦ មេសា ២០២១ តាមរយៈសារសម្លេង សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន បានប្រកាស ជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំគ្រប់ស្ថាប័​ន ឯកឧត្តម អភិបាលខេត្ត រាជធានី ខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ជាពិសេស សម្រាប់កងកម្លាំងប្រដាប់អាវុដគ្រប់ប្រភេទ និង មន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ឲ្យបានជ្រាបថា ដំណើរការចាកវ៉ាក់សាំងកំពុងធ្វើ លើកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការគ្រប់ប្រភេទ ដែលត្រូវដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ចំណែកឯលទ្ធផលសព្វថ្ងៃ កងទ័ពស្ទើរ១០០% បានទទួលវ៉ាក់សាំងដូសទី១ រួចរាល់ និង ៨០% ទៀត​បានទទួលដូសលើកទី២ រួចរាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ សម្តេចបានមានប្រសាសន៍បន្តទៀតថា ក្នុងដំណើរការចាក់វ៉ាក់សាំងនេះ យើងក្រឡេកឃើញលេចចេញនូវ មនុស្ស២ប្រភេទ គឺអ្នកចង់ចាក់វ៉ាក់សាំងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន​ ដោយកង្វល់ខ្លាចអស់ នេះជាការលើកទឹកចិត្តមួយ តែផ្ទុយទៅវិញ ក៏នៅមានមន្ត្រីគេចវេចពីការចាក់ ។

មិនតែប៉ុណ្ណោះ សម្តេចបានបន្ថែមថា បើទោះបីដំណើរការចាក់វ់ាក់សាំងប្រព្រឹត្តទៅដោយស្ម័គ្រចិត្ត តែប្រាកដណាស់ នៅថ្ងៃខាងមុខនេះ វ៉ាក់សាំងនឹងក្លាយជាវ៉ាក់សាំងកាតព្វកិច្ច ជាពិសេសជំហានដំបូង សម្រាប់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីស៊ីវិលទាំងអស់នេះតែម្តង។

សម្តេចក៏បាន មានប្រសាសន៍ចំពោះ មន្ត្រីគេចវេចពី ការចាក់វ៉ាក់សាំងថា ប្រសិនបើក្នុងអង្គភាព មានចំនួនអ្នកចាក់ដល់ទៅ ៧០%ឡើងលើ ហើយនោះ មន្ត្រីដែលមិនបានចាក់វ់ាក់សាំង ប្រហែលជាមិនអាចចូលធ្វើការបានទេ សូមនៅផ្ទះចុះ លើសពីនេះទៅទៀត សម្តេចបានបញ្ជាក់បន្ថែមថា ប្រសិនបើមិនប្រញាប់រកវ៉ាក់សាំងចាក់នោះទេ ថ្ងៃក្រោយ លោកជំទាវ ឯកឧត្តម ប្រហែលគ្មានឱកាសចូលប្រជុំក្នុងក្រសួងទៀតទេ។

ស្របពេលនេះដែរ សម្តេចបានថ្លែង យ៉ាងកោតសរសើរ ចំពោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានចាក់វ៉ាក់សាំងលើសចំនួន​ ដោយសារ អ្នកថែសួន អ្នកអនាម័យ និងមន្ត្រីជាប់កិច្ចសន្យា ក៏ត្រូវបានចាក់វ៉ាក់សាំងផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T