ប្រសើរណាស់! គ្រួសារក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន៣ខែបន្ត ក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា

//s9.kh1.co/42/4207b44a650b0bad322e1e7a143030f5cf396fba.png
សង្គម

 ០៧-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្ដីសម្រេចស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលកូវីដ ខណ:ជំងីកូវីដនៅតែបន្តរាលដាលនៅកម្ពុជា

ភ្នំពេញ: យោងទៅតាមសេចក្តីសម្រេចលេខ ០១២.សហវ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលកូវីដ១៩ សម្រាប់ជុំទី៥ បានសម្រចដាក់ចេញនូវគោលការណ៍ដែលមានចែងនៅក្នុងប្រការចំនួន ៣ដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រការ១: កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលកូវីដ សម្រាប់ជុំទី៥ ដែលមានរយ:ពេលចំនួន៣ខែ (ពីខែ មេសា ដល់ខែ មិថុនា ឆ្នាំ២០២១)។ ដោយរយ:ពេលបន្ត នឹងត្រូវកំណត់ដោយឡែក ផ្អែកតាមសភាពការណ៍វិវត្តន៍ជាក់ស្តែង

ប្រការ២: ការបើកផ្តល់ប្រាក់ឧបត្ថម្ភ នឹងត្រូវធ្វើឡើងក្នុងសប្តាហ៍ទី៤ នៃខែនីមួយៗ

ប្រការ៣: អនុប្រធាន និងសមាជិក ក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រធាន អនុប្រធាន និងសមាជិកគណ:កម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម នាយកឧុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកនៃគ្រប់នាយកដ្ឋាននៃអគ្គធិការដ្ឋាន និងប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

ចង់ដឹងឲ្យកាន់តែជ្រាបច្បាស់ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖

សេចក្ដីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្ដីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្ដីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្ដីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T