ទំនាក់​ទំនង​​រវាង​កម្ពុជា​​នឹង​តួអង្គ Smiling Tiger នៅក្នុងរឿង The Falcon and The Winter Soldier

//s9.kh1.co/2a/2aa8d8130a7fa220267079b0e2e2e2e2516c39ef.png
តារា & កម្សាន្ដ

 ០៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តោះមកដឹងអំពីទំនាក់ទំនងរវាងប្រទេសកម្ពុជានឹងតួអង្គ Smiling Tiger នៅក្នុងរឿង The Falcon and The Winter Soldier

បរទេស៖ ឆ្នាំ២០២១មួយនេះគឺជាឆ្នាំមួយដ៏អស្ចារ្យសម្រាប់វិស័យភាពយន្តជាពិសេសសម្រាប់អ្នក​ដែលគាំទ្រ​ និង​ទស្សនា​​​នូវ​ខ្សែភាពយន្ត Superhero របស់ក្រុមហ៊ុនយក្ស Marvel DC។ ក្រោយពីបានដាក់បញ្ចាំងនូវខ្សែភាពយន្តភាគ WandaVision ចប់ខ្សែភាពយន្តបន្ទាប់របស់ Marvel ដែលនឹងនាំ​មក​អោយទស្សនិកជនទទស្សនានោះគឺរឿង The Falcon and The Winter Soldier ដែលមានដំណាលរឿង​បន្ទាប់ពីព្រឹត្តការណ៍ Avengers : Endgame បានបញ្ចាប់ពិសេសគឺ Steve Roger ដែលគេស្គាល់ថាជា Captain America បានប្រគល់ខែល (Shield) ដែលជានិមិត្តសញ្ញាដំណាងអោយ Captain America របស់ខ្លួនទៅកាន់ Sam WilsonThe Falcon នេះឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
The Falcon and The Winter Soldier
The Falcon and The Winter Soldier

យ៉ាងណាមិញនៅក្នុងខ្សែភាពយន្តភាគ The Falcon and The Winter Soldier របស់ Disney និង Marvel ក្នុង MCU នេះនាភាគទី៣នៃរឿងយើងបានឃើញថា Sam និង Bucky បានសហការជាមួយនិង Zemo ដើម្បី​ធ្វើការស៊ើបអង្កេតទាក់ទងទៅនឹង Super Soldier Serum និង Flag Smashers នេះ។ ដោយបានតំរុយពី Zemo ពួកគេទាំងបីនាក់ Sam (The Falcon), Bucky (The Winter Soldier) និង Zemo បានធ្វើដំណើរ​ទៅ​ដល់​កោះមួយដែលមានឈ្មោះថា Madripor ដែលជាទីតាំងមួយក្នុងខ្សែភាពយន្ត The Wolverine ផងដែរ​។ អ្វីដែលប្លែកផងដែលនោះគឺ Zemo បានអោយ Sam បន្លំខ្លួនធ្វើទៅជាមនុស្សមួយផ្សេងៗទៀតដែលមានឈ្មោះថា Conrad Mack ឬមានឈ្មោះក្រៅហៅថា Smiling Tiger

Smiling Tiger ក្នុង The Falcon and The  Winter Soldier
Smiling Tiger ក្នុង The Falcon and The  Winter Soldier

គួអោយដឹងដែលថាតួអង្គ Smiling Tiger នេះត្រូវបានបង្កើតឡើងដោយលោក Fabian Nicieza និងលោក Mark Bagley ដែល Conrad Mack នេះមានវត្តមាននៅក្នុងសៀវភៅរឿង New Warrior #19 ឆ្នាំ១៩៩២ របស់ Marvel។ យោងតាមសៀវភៅរឿងនេះបានអោយដឹងពីប្រវត្តិរបស់ Smiling Tiger នេះគឺជាកូនរបស់ Collier Mack បាកមកប្រយុទ្ធនៅក្នុងសង្គ្រាមវៀតណាម (Vietnam War) មានទីតាំងនៅ ប្រទេសកម្ពុជា និង​វៀតណាម​​ជាមួយ​អង្គភាពយោធារបស់គាត់ដែលមានឈ្មោះថា Half Fulls

 New Warrior #19
 New Warrior #19
រូបភាពក្នុង Comic
រូបភាពក្នុង Comic

គាត់ និងទាហានរបស់គាត់បានជាប់នៅលើប្រាសាទបុរាណក្នុងប្រទេសកម្ពុជាយើង​ ដែលជាកន្លែង​របស់ក្រុម​សាសនា​មួយ​ឈ្មោះថា Dragon's Breath ដែលមានមេដឹកនាំម្នាក់ឈ្មោះថា Tai ។ បន្ទាប់ពីរងការបង្ខិតបង្ខំមួយ​ចំនួនពីមន្តអាគមរបស់មេដឹកនាំសាសនានេះធ្វើអោយ Collier បានលង់ស្រលាញ់ជាមួយនឹងកូនក្រមុំម្នាក់នៅក្នុង​សាសនា​នោះបន្ទាប់មកពួកគេមានកូនម្នាក់ឈ្មោះថា Conrad Mack នេះឯង។

តួអង្គ Tai
តួអង្គ Tai
ក្រុម Dragon's Breath
ក្រុម Dragon's Breath

Conrad ត្រូវបានបង្រៀនដោយឪពុករបស់គាត់អំពីជំនាញដែលគាត់បានរៀនក្នុងអំឡុងសង្គ្រាម។ Conrad ក៏បានរក​ឃើញ​វិធីមួយ​ដើម្បីប្រើប្រាស់ក្រញ៉ាំទៅជាអាវុធសម្រាប់ប្រយុទ្ធនៅក្នុងសមរភូមិដោយរូបគេអាចប្រែកាយក្លាយ​ទៅជា​ខ្លា​ដែលមានកំលាំង និងមានល្បឿនលឿនផងដែរ។ ក្រោយមកគាត់ត្រូវបានគេរកឃើញដោយក The Left Hand ដែលជាអតីតមិត្តរួមឪពុករបស់គាត់ដែលឃើញ Conrad រស់នៅតាមផ្លូវពីព្រោះធម្មជាតិដ៏សាហាវរបស់គាត់បាន​ធ្វើឱ្យរូប​គេពិបាកក្នុងការទាក់ទងជាមួយមនុស្សដទៃទៀត។

ក្រោយមក Conrad ក៏បានចូលរួមជាមួយនឹងក្រុម​ដែល​ប្រមូលដោយ super villainដែលមានសញ្ជាតិខ្មែរដែល​មាន​ឈ្មោះ​ក្រុមថា The Folding Circle  ក្នុងនាមជា Smiling Tiger ហើយប្រយុទ្ធជាមួយក្រុម The New Warrior ជាញឹកញាប់ផងដែរ។ហើយពួកគេបានលួចយក Quinjet របស់ក្រុម Avengers និង S.H.I.E.L.D ​ហើយ​កំទេចនៅក្នុងក្រុង Madripor ពិភពនៃឧក្រិដ្ឋជនផងដែរ។ ក្រោយមកទៀត Conrad ក៏ក្លាយជាសមាជិកម្នាក់​របស់ក្រុម Thunderbolts ដែលជាក្រុមផ្ទុកសមាជិកល្បីៗ Deadpool, Venom, Red Hulk, The Winter Soldier​, Hawkeye, Ghost Rider និង Punisher ជាដើម ហើយ Thunderbolts នេះត្រូវបានបង្កើត​ឡើង​ដំបូងដោយ Zemo នេះក្នុងនាមជាក្រុម Superhero ដែលប្រមូលផ្ដុំដោយ Anti-Hero និង Supervillain ។ 

Smiling Tiger ក្នុង Comic
Smiling Tiger ក្នុង Comic
ក្រុម The Folding Circle (សមាជិកសឹងតែមានសញ្ជាតិខ្មែរសុទ្ធ)
ក្រុម The Folding Circle (សមាជិកសឹងតែមានសញ្ជាតិខ្មែរសុទ្ធ)
ក្រុម Thunderbolts 
ក្រុម Thunderbolts 

តោះជាយ៉ាងណាក៏ដោយយើងមិនអាចដឹងមុនទេថាតើ MCU ឬ Marvel នឹងធ្វើការអភិវឌ្ឍន៍ ឬផ្លាស់ប្ដូរតួអង្គដែល​មាន​សញ្ជាតិខ្មែរកាត់អាមេរិចនេះយ៉ាងមិចនៅឡើយទេ​ ក៏ប៉ុន្តែសម្រាប់អ្នកគាំទ្រនៅកម្ពុជាយើង​ ប្រាកដជាចង់​ឃើញ​ណាស់​នូវវត្តមានអ្វីមួយដែលទាក់ទងទៅនឹងប្រទេសយើងនៅក្នុងខ្សែភាពយន្លល្បីៗជាពិសេស Marvel ទាំងនេះឯង ហើយយើងសង្ឃឹមថា Marvel និងមិនផ្លាស់ប្ដូរអ្វីច្រើនពីតួអង្គ Conrad Mack ដែលមានប្រវិត្តទាក់ទង​ទៅនឹង​កម្ពុជា​យ៉ង​ទៅចុះ៕

រូបភាពនៅក្នុង Comic
រូបភាពនៅក្នុង Comic
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T