អស្ចារ្យ! ទីបំផុតក្រុមហ៊ុន DC បានដាក់បញ្ចូល Superhero ថ្មី ដែលមានរូបរាងដូចជាស្ដេចស្វាស៊ុនអ៊ូខុងហើយ

//s9.kh1.co/ca/ca6fdfde258ddd0507e64862c9a79f054769e9c0.png
តារា & កម្សាន្ដ

 ០៧-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

DC បញ្ចេញតួអង្គថ្មី The Monkey Prince ដែលដកស្រង់ចេញពីស្ដេចស្វាស៊ុនអ៊ូខុង The Monkey King របស់ចិន

បរទេស៖ មួយរ​យៈពេលថ្មីៗនេះក្រុមហ៊ុនយក្សដូចជា Marvel ឬ​​ DC ដែលជាផ្ទះរបស់ Superhero ល្បីៗជាច្រើនបានព្យាយាមជាយ៉ាងខ្លាំងដើម្បីវាយលុកទីផ្សាររបស់អាស៊ីឱ្យមានប្រជាប្រិយភាពឱ្យកាន់តែច្រើន។ ជាពិធីសាស្រ្តក្នុងការទទួលការចាប់អារម្មណ៍ពីសំណាក់ទស្សនិជកអាស៊ី ក្រុមហ៊ុនទាំងពីរនេះព្យាយាមបង្កើត Superhero ថ្មីៗជាច្រើនជាពិសេសគឺបង្កើតឱ្យមានសញ្ជាតិអាស៊ីតែម្ដងដូចជា Shang-Chi, Sword Master, Amadeus Cho (Hulk), Silk, Ms. Marvel និង Big Hero ជាដើមរបស់ Marvel រឺឯ​ Superhero សញ្ជាតិអាស៊ីរបស់ DC មានដូចជា Ryan Choi (Atom), Katana, Cassandra Cain (Batgirl ទី៤), Lynx, Kevin Kho, Rose Willson (Ravager សម្រាប់រឿង DC Bombshells) ជាដើម ក្រៅពីនេះនៅមាន Superhero សញ្ជាតិអាស៊ីជាច្រើនទៀតសម្រាប់ក្រុមហ៊ុនទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cassandra Cain (Batgirl ទី៤ ក្នុង Bat-Family)
Cassandra Cain (Batgirl ទី៤ ក្នុង Bat-Family)
ក្រុម Superhero អាស៊ីរបស់​ DC 
ក្រុម Superhero អាស៊ីរបស់​ DC 
ក្រុម Superhero អាសុីរបស់ Marvel គឺ Agent of Atlas
ក្រុម Superhero អាសុីរបស់ Marvel គឺ Agent of Atlas

ទោះជាយ៉ាងណាក៏ដោយក្រុមអ្នកគាំទ្រជាច្រើនជាពិសេសអ្នកគាំទ្រមកពីអាស៊ីយើងគឺពួកគេចង់ឱ្យមានវត្តមានរបស់ស្ដេចស្វាស៊ុនអ៊ូខុង (Sun Wukong, The Monkey King) នៅក្នុងសៀវភៅ Comics ក៏ដូចជាខ្សែភាពយន្តក្នុងចក្ររបស់ Marvel និង DC ផងដែរ។

យ៉ាងណាមិញ ពេលនេះក្រុមហ៊ុន DC បានដើរទាន់ Sun Wukong របស់ Marvel ហើយនោះគឺពួកគេបានដាក់បញ្ចូលតួអង្គ Superhero មានរូបរាងជាស្ដេចស្វាចូលទៅក្នុង Comics របស់ពួកគេ ហើយនោះដែលមានឈ្មោះថា The Money Prince (ទេវបុត្រស្វា) ដែលគេត្រូវបានបង្កើតឡើងដោយយកគំរូទៅតាមស្ដេចស្វា Sun Wukong ក្នុងរឿងទេវកថារបស់ចិនគឺរឿងដូចជាថាងចេងចំលងធម៌ ឬដំណើរឆ្ពោះទៅខាងលិច ពោលដោយគ្រាន់តែក្រឡេកមើលឈ្មោះថា The Monkey Prince ក៏ស្រដៀងទៅនឹង The Monkey King ទៅហើយរួមទាំងរូបរាងរបស់ Moneky Prince នេះមានលក្ខណៈក៏ដូច Sun Wukong អបជាមួយនឹងដំបងវែងដែលជាអាវុធរបស់ពួកគេផងដែរ។

The Monkey Prince
The Monkey Prince
រូបភាព រឿង The Monkey King
រូបភាព រឿង The Monkey King

គួរឱ្យដឹងដែរថា តួអង្គ The Monkey Prince នេះត្រូវបានបង្កើតដោយ Gene Luen Yang និង Bernard Chang ដែលសាច់រឿងរបស់គេនឹងបង្ហាញជាលើកដំបូងជាមួយនឹងរឿង ១២ ទំព័រដែលមានចំណងជើងថា «The Monkey Prince Hates Superheroes» ដែលក្នុងនោះ The Monkey Prince នឹងធ្វើការប្រយុទ្ធដោយសហការជាមួយនឹង Shazam ដើម្បីចំចាត់អ្នកវិទ្យាសាស្រ្តដ៏អាក្រក់មួយឈ្មោះថា Dr. Sivana ហើយជាមួយនឹងប្រលឹងសត្វបីសាចរបស់ចិន។ គួអោយដឹងថា Dr. Sivana ធ្លាប់មានវត្តមានក្នុងខ្សែភាពយន្ត DCEU រឿង Shazam មកហើយដូចនេះក្រុមអ្នកគាំទ្រសង្ឃឹមថា The Moneky Prince និងលិចចេញវត្តមាននៅក្នុង DCEU យ៉ាងឆាប់ៗខាងមុខនេះដែរ៕

រូបគ្រោងសម្រាប់តួអង្គក្នុង Monkey Prince
រូបគ្រោងសម្រាប់តួអង្គក្នុង Monkey Prince
រូបគ្រោងសម្រាប់តួអង្គក្នុង Monkey Prince
រូបគ្រោងសម្រាប់តួអង្គក្នុង Monkey Prince

ប្រភពTwitter

Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T