លោក Almutairi កំណត់នូវស្តង់ដារខ្ពស់មួយសម្រាប់ក្រុមជម្រើសជាតិនេប៉ាល់ ដើម្បីត្រៀមព្រឹត្តិការណ៍សំខាន់ទាំង ៣ នេះ

//s9.kh1.co/30/30c4ced43ab40133fb3043d8d7fb122415cc64fb.jpg
កីទ្បា

 ០៧-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

គ្រូបង្វឹកថ្មីដែលទើបនឹងឡើងកាន់តំណែងលោក Abdullah Almutairi មានទំនុកចិត្តថាក្រុមបាល់ទាត់ជម្រើសជាតិប្រទេសនេប៉ាល់អាចឈានដល់ជុំទី ៣ នៃវគ្គជម្រុះតំបន់អាស៊ីសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ និង AFC Asian Cup China ឆ្នាំ ២០២៣ និងលើកពាន SAFF Cup ផងដែរ

នេប៉ាល់៖ គ្រូបង្វឹកថ្មីដែលទើបនឹងឡើងកាន់តំណែងលោក Abdullah Almutairi មានទំនុកចិត្តថាក្រុមបាល់ទាត់ជម្រើសជាតិប្រទេសនេប៉ាល់អាចឈានដល់ជុំទី៣ នៃវគ្គជម្រុះតំបន់អាស៊ីសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ និង AFC Asian Cup China ឆ្នាំ ២០២៣ និងលើកពាន SAFF Cup ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Almutairi ដែលបានជំនួសលោក Bal Gopal Maharjan ដើម្បីទទួលបន្ទុកដឹកនាំក្រុមជម្រើសជាតិនេប៉ាល់ដែលជាផ្នែកមួយនៃភាពជាដៃគូអភិវឌ្ឍន៍រវាងសមាគមបាល់ទាត់កាតា និងសមាគមបាល់ទាត់នេប៉ាល់ផងដែរ។

  លោក Abdullah Almutairi
  លោក Abdullah Almutairi

គ្រូបង្វឹកជនជាតិគុយវែតវ័យ ៣៩ ឆ្នាំរូបនេះជឿជាក់ថាគម្លាតរវាងភាគីអាស៊ីខាងត្បូងគឺមិនមានទំហំធំទេហើយការឈ្នះពានរង្វាន់ SAFF Cup ក្នុងខែកញ្ញាគឺស្ថិតនៅជិតសម្រាប់ប្រទេសនេប៉ាល់។

លោក Almutairi មានប្រសាសន៍ថា “យើងនឹងលេងបាល់ទាត់ដ៏ល្អបំផុតក្នុងទម្រង់ ៤-៣-៣ ។ មហិច្ឆតារបស់យើងគឺធ្វើឱ្យក្រុមឈានដល់ជុំទី៣ នៃពានរង្វាន់ AFC Asian Cup Qualifiers ឆ្នាំ ២០២៣ និងឈ្នះពានរង្វាន់ SAFF Championship ។”

ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសនេប៉ាល់កំពុងឡើងកូដខ្ពស់ដោយបានយកឈ្នះក្រុមបង់ក្លាដែស ២-១ ដើម្បីលើកពានរង្វាន់ Three Nations Cup ឆ្នាំ ២០២១ កាលពីសប្តាហ៍មុន។

ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសនេប៉ាល់
ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសនេប៉ាល់

នៅក្នុងការប្រកួតជម្រុះតំបន់អាស៊ីសម្រាប់ព្រឹត្តិការណ៍ FIFA World Cup កាតា ឆ្នាំ ២០២២ និង AFC Asian Cup ចិន ឆ្នាំ ២០២៣ នៅខែមិថុនាក្រុមរបស់លោក Almutairi គឺស្ថិតនៅលំដាប់ទី ៤ ក្នុងពូល B ដែលមាន ៣ ប្រកួតនៅសល់។

លោក Almutairi ដែលបានយកចិត្តទុកដាក់មើលការប្រគួតរបស់កីឡាករនេប៉ាល់ក្នុងអំឡុងព្រឹត្តិការណ៍ Three Nations Cup បាននិយាយថា "ខ្ញុំនឹងទទួលខុសត្រូវ ប្រសិនបើក្រុមយើងឈ្នះឬត្រូវបរាជ័យក៏ដោយ។ ប៉ុន្តែការផ្លាស់ប្តូរយ៉ាងខ្លាំងគឺមិនអាចទៅរួចទេក្នុងពេលមួយយប់។" "មានកីឡាករដែលមានទេពកោសល្យជាច្រើននៅក្នុងក្រុម ហើយពួកគេអាចនាំមកនូវសេចក្តីរីករាយដល់ប្រជាជននេប៉ាល់៕"

តារាងចំណាត់ថ្នាក់នៅពូល B នៃ ការប្រកួតជម្រុះតំបន់អាស៊ី
តារាងចំណាត់ថ្នាក់នៅពូល B នៃ ការប្រកួតជម្រុះតំបន់អាស៊ី

ប្រភព៖ The AFC

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T