មុននេះបន្ដិច! រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ទៀត ជាអ្នកដឹកអីវ៉ាន់នៅផ្សារអូឬស្សី

//s9.kh1.co/66/6670c79acb06e090fdc5f4f151e62a6e4b6fb6af.jpg
សង្គម

 ០៦-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ បានប្រកាសរកឃើញបុរសវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ មានមុខរបរ ដឹកអីវ៉ាន់នៅផ្សារអូឬស្សី។

ភ្នំពេញ៖ យោងតាមសាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង ៣ៈ៤០នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកច្បារអំពៅ បានចុះយកបុរសវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ រស់នៅសង្កាត់ស្ទឹងមានជ័យ១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសវិជ្ជមានជំងឺកូវីដ-១៩ខាងលើ មានឈ្មោះថា សេង ចាន់ពន្លឺ ភេទ ប្រុស អាយុ ២២ឆ្នាំ មានមុខរបរ ជាអ្នកដឹកអីវ៉ាន់នៅផ្សារអូឬស្សី ដែលមានស្រុកកំណើតនៅភូមិតាកុច ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បច្ចុប្បន្ន អ្នកជំងឺរូបនេះ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅកាន់មន្ទីរពេទ្យហ្លួងម៉ែ។ ហើយចំពោះទីតាំង បន្ទប់ជួលលេខ២ ជាន់ទី១ ត្រូវបានសាមីខ្លួនចាក់សោ ខណៈកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ ក៏បានហំព័ទ្ធទីតាំងនោះជាបណ្តោះអាសន្នផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សកម្មភាពចុះយកអ្នកវិជ្ជមានជំងឺកូវីដ-១៩
សកម្មភាពចុះយកអ្នកវិជ្ជមានជំងឺកូវីដ-១៩
សកម្មភាពចុះយកអ្នកវិជ្ជមានជំងឺកូវីដ-១៩
សកម្មភាពចុះយកអ្នកវិជ្ជមានជំងឺកូវីដ-១៩
សកម្មភាពចុះយកអ្នកវិជ្ជមានជំងឺកូវីដ-១៩
សកម្មភាពចុះយកអ្នកវិជ្ជមានជំងឺកូវីដ-១៩
សកម្មភាពចុះយកអ្នកវិជ្ជមានជំងឺកូវីដ-១៩
សកម្មភាពចុះយកអ្នកវិជ្ជមានជំងឺកូវីដ-១៩
ផ្ទះជួលរបស់អ្នកវិជ្ជមានជំងឺកូវីដ-១៩
ផ្ទះជួលរបស់អ្នកវិជ្ជមានជំងឺកូវីដ-១៩

ប្រភពសាលាសង្កាត់ ស្ទឹងមានជ័យ

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T