ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះ អាចនឹងមានឆាប់ៗ ប្រសិនចំនួនអ្នកឆ្លង នៅតែកើនខ្ពស់

//s9.kh1.co/8e/8e901c8b8d48f9975938d665fa0f77f2a2d7fcb4.jpg
សង្គម

 ០៦-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើលិខិតជម្រាបជូនអភិបាលរាជធានី ខេត្ត រៀបចំចាត់ចែងត្រៀមបម្រុងក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ១៩ ដែលសម្រាកព្យាបាលនៅផ្ទះខ្លួនឯងផងដែរ នាពេលខាងមុខនេះ។

ភ្នំុពេញ៖ កាលពីថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើលិខិតជម្រាបជូនអភិបាលរាជធានី ខេត្ត រៀបចំចាត់ចែងត្រៀមបម្រុងក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ១៩ ដែលសម្រាកព្យាបាលនៅផ្ទះខ្លួនឯងផងដែរ នាពេលខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ខណៈពេលបច្ចុប្បន្ននេះ ចំនួនអ្នកជំងឺដែលបានឆ្លងជំងឺកូវីដ១៩ បានកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យមន្ទីរពេទ្យនានា មានលំបាកក្នុងការផ្ទុកចំនួនអ្នកជំងឺដែលមានកើតឡើងរហ័សបែបនេះឡើយ ដូច្នេះហើយ ដើម្បីសម្រាលបន្ទុកសម្រាលបន្ទុកមន្ទីរពេទ្យរដ្ឋនានា ក្រសួងបានស្នើសុំត្រៀមបម្រុងក្រុមគ្រូពេទ្យថែទាំ អ្នកជំងឺដែលមានគ្មានរោគសញ្ញានិង ករណីជំងឺស្រាលៗ នៅក្នុងលក្ខខណ្ឌដែលមានការរាតត្បាតជាយថាហេតុ។

យ៉ាងណាមិញ ក្រសួងនឹង ធ្វើការបណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យទាំងនោះ ដោយអនុវត្តតាមនិតិវិធីប្រតិបត្តិស្តង់ដា ដែលក្រសួងនឹង រៀបចំជូនផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

លិខិតដែលបានចេញដោយក្រសួងសុខាភិបាល
លិខិតដែលបានចេញដោយក្រសួងសុខាភិបាល
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T