ស្អាតញាក់! មួយឈុតនេះ ឱក សុគន្ធកញ្ញា វ៉ាដាច់គេឯងទៀតហើយ

//s9.kh1.co/58/58ef0a460776dd63551235654643878fc2b1188c.jpg
តារា & កម្សាន្ដ

 ០៦-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

លើកនេះកប់សាហាវ មួយឈុតនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា បង្អួតសម្រស់ ស្អាតញាក់មិនស្ទើរ មើលមួយភ្លែតស្ទើរតែមើលស្គាល់

រាជធានីភ្នំពេញ ៖ ពិតណាស់ ជឿជាក់យ៉ាងច្បាស់ថា បងប្អូនប្រាកដជា ស្គាល់រួចមកហើយ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស ផ្ទុះប្រជាប្រិយភាពមិនដែលស្រកស្រុត រហូតមកដល់សព្វថ្ងៃនេះ បើទោះបីបាន រៀបការបង្កើតគ្រួសារ និងមានកូនប្រុសរួចហើយក្តី នោះគឺ តារាចម្រៀង ឱក សុគន្ធកញ្ញា

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹង ការរីករាលនៃជំងឺកូវីដ១៩ គ្មានការជួបជុំ ការងារសិល្បៈត្រូវបានផ្អាកជាច្រើននោះ តារាចម្រៀងស្រីរូបនេះ មិនឲ្យបងប្អូនភ្លេចមុខនោះឡើយ ដោយរូបនាង តែងបង្ហាញរូបភាពស្រស់ស្អាតរបស់ខ្លួន លើបណ្តាញសង្គម ស្ទើរជារៀងរាល់ថ្ងៃ ជាមួយនឹងស្ទាយ៍រៀបចំខ្លួន គួរឲ្យស្រលាញ់ ថែមទាំងប្លែកៗ ផងដែរ។

គួរបញ្ជាក់ថា ថ្មីៗនេះ តារាស្រីរូបនេះ បានពង្រាយសម្រស់ខ្លួន ជាមួយនឹងឈុត ម៉ាសនិងរ៉ូប ក្រហមឆ្អិនឆ្អៅ ដែលធ្វើឲ្យរូបនាងកាន់តែ ស្រស់ស្អាត ជាពិសេសទៅទៀតនោះ បានបង្អួតចង្កេះតូចច្រឡឹង រាងស្វែល របស់ខ្លួន បើទោះបីមានកូនម្នាក់ រួចមកហើយក៏ដោយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង ឱក សុគន្ធកញ្ញា
  តារាចម្រៀង ឱក សុគន្ធកញ្ញា
  តារាចម្រៀង ឱក សុគន្ធកញ្ញា
  តារាចម្រៀង ឱក សុគន្ធកញ្ញា
  តារាចម្រៀង ឱក សុគន្ធកញ្ញា
  តារាចម្រៀង ឱក សុគន្ធកញ្ញា
  តារាចម្រៀង ឱក សុគន្ធកញ្ញា
  តារាចម្រៀង ឱក សុគន្ធកញ្ញា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ឱក សុគន្ធកញ្ញា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T