គួរឲ្យច្រណែន! Ter Chantavit បង្ហោះរូបយ៉ាងផ្អែមល្ហែមជាមួយ Mai Davikah អមដោយសារអានហើយរំភើប

//s9.kh1.co/d2/d294f773bf208f7088e7bd623c62fa643585b69b.jpg
តារា & កម្សាន្ដ

 ០៦-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សរសេរមិនឱ្យអ្នកអានយល់ តែនៅពេលដែលដឹងនូវអត្ថន័យហើយទើបដឹងថាវាផ្អែមល្ហែមខ្លាំងប៉ុណ្ណា

ថៃ៖ គ្រប់គ្នាដែលជាអ្នកគាំទ្ររឿងភាគថៃ ប្រាកដជាបានស្គាល់ជាក់ជាមិនខាន ជាមួយនឹងតារាប្រុសរូបសង្ហា Ter Chantavit និងតារាស្រីរូបស្រស់ Mai Davikah ដែលអ្នកទាំងពីរ គឺជាតារាសម្ដែងជួរមុខដ៏ល្បីល្បាញនិងមានប្រជាប្រិយភាពក្នុងវិស័យសិល្បៈក្នុងប្រទេស និងក្រៅប្រទេស។ មិនតែប៉ុណ្ណោះ ពួកគេក៏ជាគូស្នេហ៍ដ៏សាកសមនឹងគ្នាល្អឥតខ្ចោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ter Chantavit និង Mai Davikah 
Ter Chantavit និង Mai Davikah 

 គូស្នេហាដ៏ផ្អែមល្ហែមរវាងTer Chantavit និង Mai Davikah ពួកគេទាំងពីរ តែងតែណាត់ជួបគ្នា​ជាញឹកញាប់ដើម្បីផ្ដល់នូវភាពផ្អែមល្ហែម និងជាការបញ្ជាក់នូវក្ដីស្រឡាញ់ចំពោះគ្នានិងគ្នា ដោយពួកគេតែងតែធ្វើដំណើរកម្សាន្តទៅទីកន្លែងផ្សេងៗ។ ហើយក្នុងរយៈពេលកន្លងទៅថ្មីៗនេះ Ter Chantavit បានផុសរូបគេនិង Mai Davikah នៅក្នុងបណ្ដាញសង្គម ដោយពួកគេឈរនៅមាត់សមុទ្រដែលមើលទៅគឺពិតជាស្និទ្ធស្នាល និងផ្អែមល្ហែមខ្លាំងណាស់។ តែអ្វីដែលបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ និងមានចម្ងល់ជាខ្លាំង នោះគឺ Ter Chantavit បានសរសេរ Caption  នៅលើរូបនោះ ដែលមានត្រឹមតែតួអក្សរតែមិនយល់ន័យ។

Ter Chantavit និង Mai Davikah 
Ter Chantavit និង Mai Davikah 

ដែលនេះបានធ្វើឱ្យមហាជននិងហ្វេនៗជាច្រើននាក់ មានការងើយឆ្ងល់ និងចង់ដឹងថាគេសរសេរមានន័យថាយ៉ាងដូចម្ដេច ក្នុងនោះផងដែរសូម្បីតែ Mai Davikah ដែលជាគូស្នេហ៍ក៏នាងមានចម្ងល់ជាមួយ Caption នោះដែរ រហូតនាងទ្រាំអត់ដឹងមិនបានក៏បានចូលទៅខមមិនឱ្យ Ter Chantavit ប្រាប់ពីអត្ថន័យនៃ ការសរសេររបស់គេ។

តាមពិតទៅ Caption​ នោះចង់មានន័យថាៈ

ពួកយើងទាំងពីរពិតជាស្រឡាញ់គ្នាខ្លាំងណាស់ មនុស្សជាទីស្រឡាញ់របស់បង

Ter Chantavit  

 ដែលនេះមានន័យថាជាពាក្យកាត់ដោយ តួអក្សរនីមួយៗដាក់តម្រៀបគ្នាជា Caption​ នោះគឺវាបានបញ្ជាក់ពីអត្ថន័យនៃពាក្យនៅក្នុងប្រយោគដ៏ផ្អែមល្ហែមមួយនេះ៕

Ter Chantavit និង Mai Davikah 
Ter Chantavit និង Mai Davikah 
Ter Chantavit និង Mai Davikah 
Ter Chantavit និង Mai Davikah 
Ter Chantavit និង Mai Davikah  នៅមាត់សមុទ្រ
Ter Chantavit និង Mai Davikah  នៅមាត់សមុទ្រ
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T