ប្រធានាធិបតីរុស្ស៊ីរូបនេះ នឹងកាន់តំណែងរហូត​ដល់ឆ្នាំ​២០៣៦​ខាងមុខ ក្រោមច្បាប់ថ្មីមួយ

//s9.kh1.co/83/8396260b201a42987aacbef503b6395507a3404a.jpg
សង្គម

 ០៦-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក វ្លាឌីមៀ ពូទីន ចុះហត្ថលេខាលើច្បាប់មួយ ដែលអនុញ្ញាតអោយរូបលោកអាចកាន់អំណាចរហូតដល់ឆ្នាំ២០៣៦

រុស្ស៊ី៖ កាលពីថ្ងៃចន្ទកន្លងទៅ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចុះហត្ថលេខា​លើច្បាប់​មួយដែល​ព័ត៌មាន​នេះ​ត្រូវបានបង្ហោះនៅលើគេហទំព័ររដ្ឋាភិបាលរុស្ស៊ី។ ច្បាប់ដែលលោកបានចុះហត្ថលេខាខាងលើ អាចឱ្យរូប​លោក​អាចកាន់តំណែងនៅវិមានក្រឹមឡាំងរហូតដល់ឆ្នាំ២០៣៦ខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin

យោងទៅតាមច្បាប់ថ្មីនេះ លោក ពូទីន នឹងបន្តកាន់តំណែងប្រធានាធិបតី២អាណត្តិទៀត ដែលក្នុងមួយ​អាណត្តិ​មានរយៈពេល៦ឆ្នាំ។ យ៉ាងណាមិញអាណត្តិបច្ចុប្បន្នរបស់លោកនឹងត្រូវចប់នៅចុងឆ្នាំ២០២៤ខាងមុខ ហើយច្បាប់​ថ្មីនេះ​ធ្វើតាមការផ្លាស់ប្តូររដ្ឋធម្មនុញ្ញកាលពីឆ្នាំមុន។

លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin

ច្បាស់ខាងលើត្រូវបានបោះឆ្នោតគាំទ្រជាសាធារណៈមួយកាលពីរដូវក្តៅឆ្នាំមុន និងអាចអនុញ្ញាតឱ្យលោក Vladimir Putin កាន់អំណាចរហូតដល់អាយុ៨៣ឆ្នាំ ខណៈលោកមានអាយុ៦៨ឆ្នាំ ។ ប្រសិនបើលោកអាចកាន់តំណែងបាន​ ២អាណត្តិ​តាមច្បាប់ថ្មីទៀតនោះ មានន័យថាលោកនឹងកាន់តំណែងប្រធានាធិបតីរុស្ស៊ី៦អាណត្តិ៕

Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T