ករណីរត់គេចពី ចត្តាឡីស័កនៅភ្នំពេញទៅ ស្រុកកំណើត! រដ្ឋបាលស្រុកព្រៃកប្បាស កំពុងយកសំណាកអ្នកពាក់ព័ន្ធ

//s9.kh1.co/e9/e9edf965b9c897d1316c10e4802b22aa0597961e.jpg
សង្គម

 ០៦-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បុគ្គលវិជ្ជមានកូវីដបាន គេចការធ្វើចត្តាឡីស័កពីភ្នំពេញ​ ទៅ ស្រុកកំណើត ជាហេតុឲ្យប្រជាជនក្នុងភូមិពាក់ព័ន្ធ ត្រូវយកសំណាកភ្លាមៗ

ខេត្តតាកែវ ៖ ក្រោយពេលលេចឮដំណឹងថា ប្រជាជនស្រុកព្រៃកប្បាស ប្រមាណជាង ២៨នាក់ បានឆ្លងជំងឺកូវីដ១៩ ពីបុគ្គលឈ្មោះ ពេជ្រ កុសល ពេលនេះ រដ្ឋបាលខេត្តបាន ចេញមុខប្រកាសច្រានចោលដំណឹងនេះ ព្រមទាំំងបានបកស្រាយថា បុគ្គលរូបនោះ បានរកឃើញវិជ្ជមានកូវីដ១៩មែន តែប្រជាជន ដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលនោះ ក៏កំពុងធ្វើការយកសំណាក និងរងចាំលទ្ធផល គ្មានលទ្ធផលណាអះអាងថា មានវិជ្ជមានកូវីដទៅក្រុមមនុស្សពាក់ព័ន្ធនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បើយោងតាមការចុះផ្សាយពី SRDសារព័ត៌មានខេត្តតាកែវ ក៏បានបញ្ជាក់បន្ថែមពីលើដំណឹងនេះផងដែរ ជាមួយគ្នានេះ ក៏បានបន្ថែមថា បុគ្គលរូបនេះ បានរត់គេចការធ្វើចត្តាឡីស័កនៅភ្នំពេញ ហើយបានត្រឡប់មកស្រុក ក្នុងភូមិព្រៃព្រំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យ បានទៅយកបុគ្គលនេះទៅ សម្រាកព្យាបាលរួចរាល់ហើយ តាំងពីថ្ងៃទី០៥ មេសា ២០២១ មកម្លេះ ស្របពេលនេះ អាជ្ញាធរនិងក្រុមគ្រូពេទ្យ ក៏កំពុងយកសំណាក បុគ្គលពាក់ព័ន្ធ ដោយប្រយោលនិង ផ្ទាល់ ដើម្បីពិនិត្យរកមេរោគកូវីដ១៩៕

គួរបញ្ជាក់ផងដែរថា SRDសារព័ត៌មានខេត្តតាកែវ ក៏បានបញ្ជាក់បន្ថែមពីលើនេះ ផងដែរថា ៖

លើកទី១ហើយនៅក្នុងខេត្តតាកែវ ក្មេងតូចម្នាក់នេះត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យ (គួរឲអាណិតណាស់) រួមជាមួយប្រជាពលរដ្ឋផ្សេងទៀត ដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយនិងបុគ្គលដែលមាន វិជ្ជមានកូវីដ១៩ មានឈ្មោះពេជ្រ កុសល ដែលគេចចេញពីការធ្វើចត្តាឡីស័នៅភ្នំពេញ ហើយបានមកស្រុក ភូមិព្រៃព្រំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ចំពោះបុគ្គលឈ្មោះ ពេជ្រ កុសល ខាងលើនោះត្រូវបានក្រុមគ្រូពេទ្យ តាមយកដល់ផ្ទះនៅភូមិឃុំខាងលើកាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២១ ។ ហើយនៅព្រឹកថ្ងៃទី ០៦ ខែមេសានេះ អាជ្ញាធរស្រុកព្រៃកប្បាស រួមជាមួយនិងក្រុមគ្រូពេទ្យ បាននិងកំពុងប្រមូលអ្នកពាក់ព័ន្ធជាមួយនិងបុគ្គលវិជ្ជមានកូវីដ១៩ខាងលើ ដើម្បីយកសំណាកទៅពិនិត្យ។ សង្ឃឹមថាពួកគាត់និងមានសុខភាពល្អទាំងអស់គ្នាមក៕

SRDសារព័ត៌មានខេត្តតាកែវ 

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T