ទប់ទឹកភ្នែកមិនជាប់! ខណៈដល់ថ្ងៃចូលរោងការទៅហើយ ទើបម្តាយកូនកំលោះដឹងថា កូនក្រមុំជាកូនបង្កើតរបស់គាត់ ដែលបាត់ខ្លួនជាង២០ឆ្នាំមុន

//s9.kh1.co/62/62750783f0fecc0359bf638d9b96b0a0721020d1.jpg
សង្គម

 ០៦-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ មានរឿងគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅឯប្រទេសចិន បន្ទាប់ពីស្ដ្រីជាម្ដាយម្នាក់បានដឹងថា កូនប្រសាស្រីរបស់គាត់ គឺជាកូនបង្កើតដែលបានបាត់ខ្លួនអស់រយៈពេលជាយូរមកហើយ។

ចិន៖ កាលពីពេលថ្មីៗនេះ មានរឿងគួរឲ្យក្ដុកក្ដួល និងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅឯប្រទេសចិន ដោយស្ដ្រីជាម្ដាយម្នាក់បានដឹងថា កូនប្រសាស្រីរបស់គាត់ ពិតជាកូនបង្កើតដែលបានបាត់ខ្លួនអស់រយៈពេលជាយូរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ស្ដ្រីជាម្ដាយដែលមិនត្រូវបានបញ្ចេញអត្ដសញ្ញាណខាងលើ បានចូលរួមពិធីមង្គការរបស់កូនប្រុសគាត់ នៅក្នុងទីក្រុង Suzhou ប្រទេសចិន កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១កន្លងទៅ ដែលពេលនោះហើយ គាត់បានកត់សម្គាល់ស្នាមខ្នៅនៅលើដៃរបស់កូនក្រមុំ ហើយធ្វើឲ្យគាត់ចាប់ផ្ដើមសង្ស័យថានាងអាចជាកូនស្រីបង្កើតរបស់គាត់ ដែលបានបាត់ខ្លួនតាំងពីក្មេងមកម្ល៉េះ។

ក្រោយកើតការសង្ស័យ គាត់ក៏ដាច់ចិត្ដសួរទៅដន្លងរបស់គាត់ទាំងអារម្មណ៍ភិតភ័យថា «តើអ្នកបានយកកូននេះមកចិញ្ចឹមមែនទេ?»។ បន្ទាប់ពីទទួលបានសំណួរនេះភ្លាម គ្រួសារខាងកូនក្រមុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះពួកគេមិនដែលប្រាប់រឿងរ៉ាវអាថ៌កំបាំងនេះទៅនរណាម្នាក់ឡើយ ប៉ុន្ដែយ៉ាងណាមិញ ពួកគេបានដាច់ចិត្ដទម្លាយថា កាលពីជាង២០ឆ្នាំមុន ពួកគេបានឃើញកូនស្រីម្នាក់នៅតាមចិញ្ចើមផ្លូវ ហើយក៏សម្រេចចិត្ដរើសនាងមកចិញ្ចឹម និងចាត់ទុកនាងជាកូនស្រីតែម្ដង។

ក្រោយរឿងរ៉ាវពិតត្រូវបានលាតត្រដាង កូនក្រមុំចាប់ផ្ដើមស្រក់ទឹកភ្នែកតែម្ដង និងបាននិយាយថា ការរកឃើញឪពុកម្ដាយបង្កើត ពិតជារំភើបជាងរៀបការទៅទៀត ហើយទន្ទឹមនឹងនេះ នាងហាក់មានការព្រួយបារម្ភបន្ដិចបន្តួចដែរ ព្រោះនឹងត្រូវរៀបការជាមួយបងប្រុសបង្កើតខ្លួនឯង។ តែទោះជាយ៉ាងណា ម្ដាយរបស់នាងបានឲ្យដឹងថា តាមពិតទៅកូនកំលោះនោះមិនមែនជាកូនប្រុសបង្កើតគាត់ទេ តែគេជាកូនដែលយកមកចិញ្ចឹម បន្ទាប់ពីអស់សង្ឃឹមក្នុងការស្វែងរកកូនស្រីដែលបាត់ខ្លួន៕

កូនក្រមុំ
កូនក្រមុំ
កូនក្រមុំ 
កូនក្រមុំ 
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T