លោក Tim Cook បង្ហើបអំពីបច្ចេកវិទ្យាបើកបរដោយខ្លួនឯង និងគម្រោងផលិតរថយន្ត Apple car

//s9.kh1.co/42/421b3e279ba9149ac7be8cacee439b51536bd8f2.jpg
បច្ចេកវិទ្យា

 ០៦-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ប៉ុន្តែលោក Tim Cook មិនបង្ហើបអ្វីច្រើនទេ ដូចដឹងស្រាប់ហើយវប្បធម៍របស់ Apple គឺលាក់ការសម្ងាត់បានជិតណាស់ មុននឹងចេញអ្វីមួយ

បរទេស៖ នៅក្នុងបទសំភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃច័ន្ទ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានទម្លាក់តម្រុយខ្លះៗអំពីទិសដៅនៃរថយន្ត Apple រួមទាំងបច្ចេកវិទ្យាយានយន្តស្វ័យប្រវត្តិដែលនឹងក្លាយជាមុខងារដ៏សំខាន់របស់រថយន្តនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Cook បាននិយាយថា ស័្វយប្រវត្តិភាពគឺជាបច្ចេកវិទ្យាស្នូលរបស់រថយន្ត។ លោកបានលើកឡើងថា រថយន្តនេះគឺប្រៀបដូចជារ៉ូបូតដូច្នេះដែរ ហើយរថយន្តដែលបើកស្វ័យប្រវត្តិគឺជារ៉ូបូត។ មានរឿងជាច្រើនដែលគេអាចធ្វើបានជាមួយស្វ័យប្រវត្តិភាព។ ហើយគ្រប់គ្នានឹងបានឃើញអ្វីដែល Apple នឹងធ្វើ។

លោក Cook និយាយដោយប្រយ័ត្នប្រយែង ដោយមិនបង្ហាញអ្វីច្រើនពេកទេ លោកបានបដិសេធមិនឆ្លើយសំណួរ ដែលសួរចំៗតែម្តងថា តើក្រុមហ៊ុន Apple គ្រោងផលិតឡានដោយខ្លួនឯង ឬបច្ចេកវិទ្យាសម្រាប់ឡាននោះដែរឬទេ។ ដោយយោងតាមអ្វីដែលគាត់បានបង្ហើប គឺបង្ហាញថាគម្រោង Project Titan ប្រាកដជាធ្វើអ្វីស្រដៀងៗនេះជាមិនខាន។

គម្រោង Project Titan ប្រឈមនឹងហានិភ័យនៃការបរាជ័យមុនពេលដែលរថយន្តត្រូវបានបញ្ចេញ តាំងពីនៅក្នុងឆ្នាំ 2019មកម្ល៉េះ។ ប៉ុន្តែរបាយការណ៍ថ្មីៗនេះបានបង្ហាញថា គម្រោងនេះគឺនៅដំណើរការនៅឡើយទេ ហើយមានផែនការដើម្បីផលិតរថយន្តអគ្គិសនីបើកបរដោយខ្លួនឯងនៅឆ្នាំ2024។

រូបភាពតំណាង
រូបភាពតំណាង

ទោះជាយ៉ាងណាក៏ដោយ ក៏គេនៅមិនទាន់ដឹងថា តើរថយន្ត Apple នឹងមានរូបរាងយ៉ាងម៉េចនៅឡើយទេ។

ជាមួយគ្នានេះផងដែរ លោក Tim Cook ក៏បាននិយាយថា ទោះបីជាលោកមិនដែលជួបជាមួយលោក Elon Musk ក៏ដោយ​ ក៏លោកមានការកោតសរសើរនិងគោរពយ៉ាងខ្លាំងដល់ក្រុមហ៊ុន Tesla ដោយសារ Tesla ជាក្រុមហ៊ុនដែលនាំមុខគេខាងផលិតរថយន្តអគ្គិសនីនេះ៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T