គ្រាន់តែចាក់វាក់សាំង Mariah Carey ស្រែកច្រៀងតុងខ្ពស់ផ្អើលពេញពេទ្យ (មានវីដេអូ)

//s9.kh1.co/0f/0f563e43537ac432f85241d2aa3c5e373ee130ef.jpg
តារា & កម្សាន្ដ

 ០៦-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Mariah Careyទទួលបានការចាក់វ៉ាក់សាំង កូវីដ១៩ លើកដំបូងរបស់នាង ហើយអបអរសាទរជាមួយការស្រែកច្រៀងតុងខ្ពស់របស់នាង

បរទេស៖ កាលពីថ្មីៗនេះតារាចម្រៀង Diva នាង Mariah Carey បានទទួលវ៉ាក់សាំងការពារកូវីដ ១៩ ជាលើកដំបូងរបស់នាង ជាពិសេសនោះតារាស្រីរូបនេះ ក៏បានថតវីដេអូចែកចាយទៅកាន់ សម្រាប់អ្នកគាំទ្រនៅលើបណ្តាញសង្គមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្នុងវីដេអូដែលបានបង្ហោះនោះ ម្ចាស់បទ «Hero» រូបនេះ បានអង្គុយកំពុងទទួលចាក់វ៉ាក់សាំង ថែមទាំង និយាយពីការសន្ទនា រៀបរាប់ពីបទពិសោធន៍ទៅកាន់អ្នកគាំទ្រ Instagram របស់នាង បានបង្ហាញអារម្មណ៍ថា នាងពិតជារំភើប និងភ័យបន្តិចអំពីការចាក់ថ្នាំមួយនេះ។

យ៉ាងណាមិញ អ្វីដែលគួរឲ្យទាក់ទាញទៅវិញនោះ ខណៈពេលដែលកំពុងតែទទួលការចាក់ម្ជុលចូលសាច់ទៅហើយ អ្នកម៉ាក់កូនពីររូបនេះ បែរជាស្រែកច្រៀងតុងខ្ពស់បែប whistle ស្ទីលច្រៀងរបស់នាង ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង លើសពីនេះ សូម្បីតែអ្នកគ្រូពេទ្យក៏បានបន្លឺសម្លេងសើចឡើង ហួសចិត្តនឹងអាកប្បកិរិយាដ៏គួរឲ្យស្រលាញ់ របស់តារាស្រីវ័យ ៥២ឆ្នាំមួយនេះ មើលទៅពិតជាគួរឲ្យសំណើចតែម្តង៕

សូមទស្សនាវីដេអូខាងក្រោម៖

Mariah Carey
Mariah Carey
Mariah Carey
Mariah Carey
Mariah Carey កំពុងចាក់វ៉ាក់សាំង
Mariah Carey កំពុងចាក់វ៉ាក់សាំង
វីដេអូរបស់តារាស្រីរូបនេះបានបង្ហោះ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T