ពេលនេះ Da Endorphine ត្រូវឃុំខ្លួន១៤ថ្ងៃ ក្រោយក្រុមការងារឆ្លងកូវីដ១៩

//s9.kh1.co/00/00c39d214fdde8cafba088dddcb69c6044bfa40b.jpg
តារា & កម្សាន្ដ

 ០៦-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីបានដឹងថាសមាជិកក្នុងក្រុមមានផ្ទុកជំងឺកូវីដ១៩ភ្លាម Da ប្រញាប់ទៅពិនិត្យរកជំងឺភ្លែត

ថៃ៖ Da endorphine គឺជាតារាចម្រៀងមានរូបសម្រស់ស្រស់ស្អាត និងសិចស៊ីដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងជួរសិល្បៈថៃ។ មិនតែប៉ុណ្ណោះនាងតែងតែត្រូវបានគេអញ្ជើញឱ្យទៅចូលរួមក្នុងកម្មពិធីផ្សេងៗ រួមទាំងការប្រគំតន្ត្រីទៅតាមកន្លែងផ្សេងៗផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Da endorphine 
 Da endorphine 

ដោយកាលពីព្រឹកថ្ងៃទី៥ ខែ មេសា ឆ្នាំ២០២១ Da ដែលជាតារាចម្រៀងរូបស្រស់ នាងបានធ្វើការលុបចោលភ្លាមជាមួយកម្មពិធីប្រគំតន្ត្រីរបស់នាង បន្ទាប់ពីបានដឹងថា ក្រុមការងាររបស់នាងបានផ្ទុកជំងឺកូវីដ១៩ នៅវេលាពេលព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ កន្លងមក ហើយ Da នាងក៏ត្រូវបានទៅធ្វើចត្តាឡីស័កភ្លាមៗ ព្រមទាំងត្រូវឃុំខ្លួនរយៈ១៤ថ្ងៃផងដែរ។

 Da endorphine 
 Da endorphine 

ដោយក្នុងនោះនាងក៏បានបង្ហោះសារមួយនៅក្នុង Telegram របស់នាងថាៈ

“បន្ទាប់ពីខ្ញុំបានដឹងដំណឹងថាមានសមាជិកម្នាក់នៅក្នុងក្រុមរបស់ខ្ញុំបានឆ្លងនូវជំងឺកូវីដ១៩នៅព្រឹកថ្ងៃទី៥នេះមក រូបនាងខ្ញុំក៏បានទៅពិនិត្យរកនូវជំងីកូវីដ១៩ ភ្លាមៗផងដែរ ហើយសម្រាប់លទ្ធផលវិញគឺនឹងដឹងនៅយប់ថ្ងៃទី៥នេះឯង ដែលមូលហេតុនេះហើយទើបធ្វើឱ្យខ្ញុំត្រូវតែផ្អាកមិនបានទៅធ្វើកម្មពិធីប្រគំតន្ត្រី រហូតទៅដល់៣កន្លែង គឺ យប់ថ្ងៃទី៥នៅហួហ៊ីន ថ្ងៃទី៦នៅសារ៉ាបូរី និងថ្ងៃទី៩ នៅរាំងស៊ីន ។ ដោយក្នុងរយៈពេលនេះត្រូវឃុំខ្លួន១៤ថ្ងៃសិន។ សូមឱ្យសុខសប្បាយទាំងអស់គ្នាណា បើមានអ្វីផ្លាស់ប្ដូរខ្ញុំនឹងជូនដំណឹងបន្តទៀត ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា។”

 Da endorphine 

ក្នុងនោះផងដែរក៏មានមហាជនអ្នកគាំទ្រ និងមិត្តភ័ក្តរួមអាជីពជាច្រើនបានចូលទៅខមមិនជូនពរឱ្យនាងមានសុខភាពល្អ និងថែរក្សាសុខភាពឱ្យបានល្អ ព្រមទាំងសូមឱ្យនាងមានសំណាងល្អជានិច្ច៕

Da endorphine 
Da endorphine 
Da endorphine
Da endorphine
សាររបស់Da endorphine ដែលបានសរសេរ
សាររបស់Da endorphine ដែលបានសរសេរ
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T