ស៊ូម៉ាត្រា៖ គ្រោះរញ្ជួយដីដ៏កក្រើក បានកើតឡើងនៅ កោះស៊ូម៉ាត្រា របស់ប្រទេ សឥណ្ឌូនេស៊ី នៅថ្ងៃពុធ ទី១១ ខែមេសា នេះ។ នេះបើតាមការ របាយការណ៍របស់អ្នក អង្កេតការណ៍គ្រោះ ធម្មជាតិឥណ្ឌូនេស៊ី ដោយបានប្រកាស អាសន្នចំពោះតំបន់ប៉ាស៊ីហ្វិក ទាំងមូលផងដែរ។

ចំពោះរញ្ជួយដីដែលបានកើតឡើងនេះដែរ មានកម្រិតរហូតទៅដល់ ៨.៧នៃរង្វាស់រិកទ័រ តាម ការគណនារបស់អ្នកព្យាករណ៍ភូមិសាស្ត្រអាមេរិក ហើយវាយប្រហារនៅតំបន់ដែលនៅឆ្ងាយ ពីទីក្រុង ប៊ែនដា របស់ខេត្តអាសេ ៤៣១ គីឡូម៉ែត។

ចំពោះការរញ្ជួយដីចុងក្រោយនេះ ក៏បានជះឥទ្ធិពលដល់ប្រទេសថៃ និង ឥណ្ឌាផងដែរ ដោយ ប្រជាជនតំបន់នោះ បានបញ្ជាក់ថាពួកគេក៏ ទទួលអារម្មណ៍ញ័រ តិចៗផងដែរ។ ចំពោះរលក យក្ស ស៊ូណាមិ ត្រូវបានអ្នកតាមដានរលកនិយាយថា នឹងមកដល់កោះស៊ូម៉ាត្រានៅវេលា ម៉ោង ៩ និង ២១នាទី ម៉ោងសកលថ្ងៃពុធ នេះ។ ចំពោះប្រទេសឥណ្ឌាវិញក៏បានប្រកាស អាសន្ន ចំពោះ រលកយក្សស៊ូណាមិ ផងដែរសម្រាប់កោះ នីខូបា និង អាន់ដាមេន។

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]