កាន់តែប្លែក! លើកទី១ ដែល Sammy នឹងសម្តែងជាមួយតារាប្រុសទាំងពីររូបនេះនៅក្នុងរឿង «Unhappy Birthday»

//s9.kh1.co/71/712850fbd6038225f10a2b59681bd1c8831fcda9.jpg
តារា & កម្សាន្ដ

 ០៦-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

កាន់តែប្លែក! លើកទី១ Sammy នឹងដើរសម្តែងជាមួយតារាប្រុសទាំងពីររូបនេះនៅក្នុងរឿង «Unhappy Birthday» ធ្វើឲ្យម្នាក់ៗអន្ទះសារង់ចាំមិនធម្មតា !

ថៃ៖ អ្នកចូលចិត្តតាមដានរឿងថៃប្រាកដជាបានស្គាល់តារាប្រុសស្រី ៣ រូបរួមមាន Sammy Cowell, Dj Push និង Porshe Saran រួចមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយកាលពីថ្មីៗនេះតារាស្រី Sammy Cowell បានបង្ហើបថា នាងកំពុងត្រៀមខ្លួនដើម្បីសម្តែងរឿងថ្មីសម្រាប់កំដរចំណីភ្នែកមិត្តអ្នកគាំទ្រ ដែលរឿងនេះមានចំណងជើងថា «Unhappy Birthday» មិនតែប៉ុណ្ណោះក៏មានវត្តមាន Dj Push និង Porshe Saran សម្តែងផងដែរ។

គួររំលឹកផងដែរថា Sammy និង Porshe បានចាកចេញពីប៉ុស្តិ៍លេខ៧ ក្នុងឆ្នាំ ២០២០ រំលងទៅនេះ បន្ទាប់ពីកុងត្រារបស់អ្នកទាំងពីរបានបញ្ចប់។ ហើយអាចនិយាយបានថានេះគឺជាលើកទី១ សម្រាប់តារាសម្តែងប្រុសស្រីឯករាជ្យទាំង ៣ រូបដែលមាន​ឱកាសមកជួបគ្នានៅក្នុងភាពយន្តនេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្រោយពី Sammy បានបង្ហើបពីរឿង «Unhappy Birthday» ធ្វើឲ្យទស្សនិកជនជាច្រើន កំពុងអន្ទះសាររង់ចាំនូវរឿងភាគថ្មីមួយនេះសឹងតែគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោមនេះ ៖ 

Sammy Cowell
Sammy Cowell
Dj Push
Dj Push
Porshe Saran
Porshe Saran
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T