Baifern ទ្រាំលែងបាន បង្ខំចិត្តស្រាយចម្ងល់យ៉ាងច្បាស់ៗពីទំនាក់ទំនងជាមួយ Nine Naphat

//s9.kh1.co/64/6444b5067c34b1694b2349ec9a86ce33570e184c.jpg
តារា & កម្សាន្ដ

 ០៦-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Baifern Pimchanok ទ្រាំលែងបាន បង្ខំចិត្តស្រាយចម្ងល់យ៉ាងច្បាស់ៗពីទំនាក់ទំនងជាមួយ Nine Naphat

ថៃ៖ ក្រោយពីតារាសម្តែងប្រុសស្រីដ៏ល្បីឈ្មោះគួបជាមួយសម្រស់ទាក់ទាញ Baifern Pimchanok និង Nine Naphat បានរួមការងារជាមួយគ្នារួចមក ធ្វើឲ្យអ្នកគាំទ្រ និងទស្សនិកជនជាច្រើនបានផ្ទុះការចាប់អារម្មណ៍ចំពោះអ្នកទាំងពីរយ៉ាងព្រោងព្រាត និងគ្រប់ទិសទីតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកស្រាប់តែថ្មីៗនេះ Baifern ក៏បានចេញមុខជម្រាបដល់មហាជនថា រវាងនាងនិងលោក Nine Naphat គឺជាមិត្តភក្តិជិតស្និទ្ធិនឹងគ្នា ហើយតែងតែជួយយកអាសាគ្នាទៅវិញទៅមក សូម្បីតែម្តាយរបស់លោកក៏មានស្និទ្ធិស្នាលជាមួយនាងដែរ។ ហើយមិនតែប៉ុណ្ណោះ Baifern ក៏បានសង្កត់ធ្ងន់ៗថា បច្ចុប្បន្ននេះនាងនៅ Single បេះដូងនៅទំនេរស្អាតមិនទាន់មានអ្នកមើលថែឡើយ។  

គួររំឮកថាចាប់តាំង Baifern និង Nine ដើរតួសម្តែងជាមួយគ្នានៅក្នុងរឿង «Friend Zone» ធ្វើឲ្យមិត្តអ្នកគាំទ្រនាំគ្នាផ្គូផ្គងឲ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍ស្រលាញ់ពិតៗដូចគូតារាថៃប្រុសស្រីដទៃទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ​ ៖ 

Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Nine Naphat
Nine Naphat
Baifern Pimchanok និង Nine Naphat
Baifern Pimchanok និង Nine Naphat
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T