ផ្ទុះការភ្ញាក់ផ្អើល ក្រោយឃើញ ណូយ វ៉ាន់ណេត បកស្រាយចម្រៀង កាលវ័យ២០ប្លាយ ដ៏កម្រឃើញ (មានវីដេអូ)

//s9.kh1.co/23/2376048854a5349087fa97e5c45ef36ae40c6fe8.jpg
តារា & កម្សាន្ដ

 ០៦-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មហាជនភ្ញាក់ការភ្ញាក់ផ្អើលខ្លាំងក្រោយបានឃើញ លោក ណូយ វ៉ាន់ណេត បកស្រាយបទចម្រៀងកាលពីជាង២០ឆ្នាំមុន រីឯសម្លេងវិញពីរោះកប់

ភ្នំពេញ: លោក ណូយ វ៉ាន់ណេត ដែលប្រិយមិត្ត និងទស្សនិកជនបានស្គាល់ថា លោកគឹជាកំពូលតារាចម្រៀងជើងចាស់ ដ៏ល្បីឈ្មោះប្រចាំស្រុកខ្មែរម្នាក់ផងដែរនោះ និងកាលពីពេលថ្មីៗ ក្រោយវីដេអូបកស្រាយបទចម្រៀងរបស់លោក កាលពីលោកនៅវ័យជាយុវជនបានបង្ហោះលើបណ្តាញហ្វេសប៊ុក បានធ្វើឲ្យមហាជនស្ទើរតែគ្រប់មាត់ បានពោលពាក្យសរសើរចំពោះទឹកដមសំនៀងរបស់លោក ដែលរហូតមកទល់នឹងពេលបច្ចុប្បន្ន លោកនៅតែអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះដដែល សមនឹងពាក្យចាស់លោកថា ខ្ចីចាស់កាន់តែហឹល

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក ណូយ វ៉ាន់ណេត
  លោក ណូយ វ៉ាន់ណេត

គួររំលឹកផងដែរថា ក្រោយពី លោក ណូយ វ៉ាន់ណេត បានចូលមកប្រឡូកនៅក្នុងវិស័យសិល្ប:អស់ប្រមាណជាជាង៤០ឆ្នាំប្លាយរួចមក កិត្តិនាម និងទឹកដមសម្លេងដ៏ពីរោះស្រទន់របស់លោក នៅតែបន្តដក់ជាប់នៅក្នុងដួងចិត្តរបស់មហាជនខ្មែរគ្រប់រូប រហូតមកទល់នឹងពេលបច្ចុប្បន្ន៕

  លោក ណូយ វ៉ាន់ណេត
  លោក ណូយ វ៉ាន់ណេត

ចង់ដឹងថាតើ កាលពីនៅវ័យជាយុវជន លោក ណូយ វ៉ាន់ណេត បកស្រាយបទចម្រៀងបានពីរោះយ៉ាងណានោះ សូមរីករាយទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ណូយ វ៉ាន់ណេត
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T