វេបសាយ Yahoo Answers នឹងត្រូវបិទជារៀងរហូត ចាប់ពីថ្ងៃទី៤ ខែឧសភា តទៅ

//s9.kh1.co/06/06c9106fd826e8089f48c6de6beb3c5c5076cab9.jpg
បច្ចេកវិទ្យា

 ០៦-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ចូលរួមសោកស្តាយផង! កាលពីមុន Yahoo Answers​ មានប្រជាប្រិយភាពមិនធម្មតាដែរនឹងណា ចង់សួរអីក៏ទៅសួរវា

បរទេស៖ គេហទំព័រ Yahoo Answers នឹងត្រូវបិទនៅថ្ងៃទី4 ខែឧសភា ឆ្នាំ2021នេះហើយ។ គេហទំព័រនេះបានដំណើរការចាប់តាំងពីឆ្នាំ2005មកម្ល៉េះ ដែលធ្វើឱ្យវាក្លាយជាវេទិកាសំណួរនិងចម្លើយដែលដំណើរការយូរបំផុតមួយនៅលើអ៉ីនធឺណេត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Yahoo នឹងចាប់ផ្តើមរៀបចំបញ្ឈប់វេទិកានេះនៅថ្ងៃទី20 ខែមេសា ដែលជាពេលដែលក្រុមហ៊ុននឹងឈប់ទទួលយក submissions ថ្មីៗតទៅទៀត។ បន្ទាប់ពីថ្ងៃទី4 ខែឧសភាតទៅ អ្នកប្រើប្រាស់នឹងមានពេលរហូតដល់ថ្ងៃទី30 ខែមិថុនា ដើម្បីទាញយកសារមាតិកាដែលពួកគេបានផុសនៅក្នុងគេហទំព័រ Yahoo Answers។ ជាចុងក្រោយគេហទំព័រ Yahoo Answers នឹងត្រូវ redirect ទៅគេហទំព័រ Yahoo homepage វិញ។ 

ក្រុមហ៊ុនបាននិយាយនៅក្នុងសារទៅកាន់អ្នកប្រើប្រាស់ថា ទោះបីជា Yahoo Answers គឺជាផ្នែកមួយដ៏សំខាន់នៃផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុន Yahoo ក៏ដោយ ក៏ប្រជាប្រិយភាពរបស់វាកាន់តែតិចទៅៗផងដែរ ដោយសារតែតម្រូវការរបស់អ្នកប្រើប្រាស់របស់យើងបានផ្លាស់ប្តូរ។ យើងបានសម្រេចចិត្ដដកធនធានរបស់យើងចេញពី Yahoo Answers ដើម្បីផ្តោតលើផលិតផលដែលបម្រើដល់អ្នកប្រើប្រាស់របស់យើងអោយកាន់តែប្រសើរវិញ និងសន្យាផ្តល់នូវមាតិកាដែលមានទំនុកចិត្តដទៃទៀត។

នេះគឺជាការពិត ព្រោះគុណភាពនៃការបង្ហោះបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសំណួរចម្លើយភាគច្រើនត្រូវបានបង្កើតឡើងដោយពួក trolls លើអ៉ីនធឺណេត ដែលជាសំណួរចម្លើយគ្មានបានការ៕

សំណួរចម្លើយដែលបង្កើតដោយពួក Trolls នៅក្នុង Yahoo Answers
សំណួរចម្លើយដែលបង្កើតដោយពួក Trolls នៅក្នុង Yahoo Answers
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T