អបអរសាទរ! ទីតាំងចត្តាឡីស័កមួយកន្លែង ត្រូវបានអនុញ្ញាត ឱ្យបើកដំណើរការឡើងវិញ យប់មិញនេះ

//s9.kh1.co/df/df14c8333ca0769b3a6caaed6ace2ca1c5f74157.jpg
សង្គម

 ០៦-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ពិសេសណាស់! កន្លែងធ្វើចត្តាឡីស័កមួយ ត្រូវអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ស្របពេលដែលខណៈពេលនេះមានអ្នកជំងឺកូវីដ១៩ មានចំនួនកើតឡើងយ៉ាងកត់សម្គាល់។

ភ្នំពេញ​៖ កាលយប់មិញនេះ ទីតាំងចត្តាឡីស័កលេខរៀងទី៧ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នៅខណៈយប់ នាថ្ងៃទី៥ខែមេសា ឆ្នាំ២០២១ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នៅទីតាំងចត្តាឡីស័ក មួយកន្លែង ស្ថិតផ្ទះជួល អាគារ៥ជាន់ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យ៉ាងណាមិញ ជាមួយគ្នានោះ បងប្អូនស្នាក់នៅអាគារជាន់ទី៣ ជាន់ទី៤ ជាន់ទី៥ សរុបចំនួន១២០នាក់ ស្រី៥២នាក់ បានអនុវត្តត្រឹមត្រូវ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដោយ លទ្ធផលធ្វើសំណាក លើកទី២ អ្នកទាំងអស់គ្នា (អវិជ្ជមាន) កាលពីកន្លងទៅ មានការ ពាក់ព័ន្ធជាមួយឈ្មោះ មាន សុវណ្ណណែត (វិជ្ជមាន)ស្នាក់នៅជាន់ទី៤ ។

ជាចុងក្រោយ នៅក្នុងនោះ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និង លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានផ្តាំផ្ញើ សាកសួរសុខទុក្ខ បងប្អូនទាំងអស់គ្នានិង ចូលរួម អនុវត្តនូវវិធានការ សម្តេចតេជោ ៣ការពារ ៣កុំនិង ចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពមុខមន្ទីរចត្តាឡីស័ក
ទិដ្ឋភាពមុខមន្ទីរចត្តាឡីស័ក
ទិដ្ឋភាពមុខមន្ទីរចត្តាឡីស័ក
ទិដ្ឋភាពមុខមន្ទីរចត្តាឡីស័ក
ទិដ្ឋភាពចំហៀងមន្ទីរចត្តាឡីស័ក
ទិដ្ឋភាពចំហៀងមន្ទីរចត្តាឡីស័ក
គ្រឿងឧបភោគសម្រាប់អ្នកធ្វើចត្តាឡីស័ក
គ្រឿងឧបភោគសម្រាប់អ្នកធ្វើចត្តាឡីស័ក
គ្រឿងឧបភោគសម្រាប់អ្នកធ្វើចត្តាឡីស័ក
គ្រឿងឧបភោគសម្រាប់អ្នកធ្វើចត្តាឡីស័ក
គ្រឿងឧបភោគសម្រាប់អ្នកធ្វើចត្តាឡីស័ក
គ្រឿងឧបភោគសម្រាប់អ្នកធ្វើចត្តាឡីស័ក
ទិដ្ឋភាពមុខមន្ទីរចត្តាឡីស័ក
ទិដ្ឋភាពមុខមន្ទីរចត្តាឡីស័ក
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T