កូវីដ១៩ ជាប់​ចំណាត់​ថ្នាក់​លេខ​ ៣ ក្នុង​ចំណោម​បុព្វហេតុ​ឈាន​​​មុខ​គេ​ទាំង​​១០ ដែលធ្វើឲ្យមនុស្សស្លាប់​ក្នុង​ឆ្នាំ​ ២០២០

//s9.kh1.co/65/652ebd01796dbcdea4b3a97621000fc3cf2811cb.jpg
សង្គម

 ០៦-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

​អ្នកស្រាវជ្រាវបានសរសេរនៅក្នុងរបាយការណ៍ថា “កូវីដ-១៩ គឺជាបុព្វហេតុឈានមុខគេទី ៣ នៃការស្លាប់ក្នុងឆ្នាំ ២០២០ ដោយជំនួសការធ្វើអត្តឃាតដែលជាបុព្វហេតុឈានមុខមួយក្នុងចំណោម ១០ នៃការស្លាប់”។

សហរដ្ឋអាមេរិក៖ ជំងឺកូវីដ-១៩ គឺជាបុព្វហេតុឈានមុខគេទី ៣ នៃការស្លាប់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន បន្ទាប់​​​ពីជំងឺបេះដូង និងជំងឺមហារីក។ នេះបើយោងតាមទិន្នន័យបណ្តោះអាសន្នដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និង​បង្ការ​ជំងឺអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

អត្រានៃការស្លាប់ពីឆ្នាំ ២០១៩ ដល់ ២០២០ បានកើនឡើង ១៥,៩% គឺកើនឡើងពី ៧១៥.២ ដល់ ៨២៨.៧ នាក់​ក្នុងចំនោមប្រជាជន ១០០.០០០ នាក់។

ទិន្នន័យដំបូងបានបង្ហាញថា បុព្វហេតុឈានមុខទាំង ១០ ដែលបណ្តាលឱ្យស្លាប់នៅឆ្នាំ ២០២០ គឺ៖

1.   ជំងឺបេះដូង

2.   ជំងឺមហារីក

3.   ជំងឺកូវីដ-១៩

4.   របួសដោយអចេតនា

5.   ជំងឺដាច់សរសៃឈាមខួរក្បាល

6. ជំងឺផ្លូវដង្ហើមទាបរ៉ាំរ៉ៃ

7.  ជំងឺវង្វេងស្មារតី

8.   ជំងឺទឹកនោមផ្អែម

9.   ជំងឺផ្តាសាយ និងជំងឺរលាកសួត

10. ជំងឺតម្រងនោម

ទិន្នន័យអ្នកស្លាប់ដោយសារជម្ងឺកូវីត-១៩ នៅសហរដ្ឋអាមេរិក
ទិន្នន័យអ្នកស្លាប់ដោយសារជម្ងឺកូវីត-១៩ នៅសហរដ្ឋអាមេរិក

ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលជាតិស្ថិតិសុខាភិបាលបានវិភាគទិន្នន័យមរណភាពពីប្រព័ន្ធស្ថិតិជាតិ ដោយ​យកចិត្តទុកដាក់លើការស្លាប់ក្នុងចំណោមប្រជាជនអាមេរិកនៅចន្លោះខែមករានិងខែធ្នូឆ្នាំ ២០២០ ។

អ្នកស្រាវជ្រាវបានសរសេរនៅក្នុងរបាយការណ៍ថា “កូវីដ-១៩ គឺជាបុព្វហេតុឈានមុខគេទី ៣ នៃការស្លាប់ក្នុងឆ្នាំ ២០២០ ដោយជំនួសការធ្វើអត្តឃាតដែលជាបុព្វហេតុឈានមុខមួយក្នុងចំណោម ១០ នៃការស្លាប់”។ ការធ្វើអត្តឃាតកាលពីមុនគឺជាបុព្វហេតុឈានមុខគេទី ១០ នៃការស្លាប់ ប៉ុន្តែត្រូវបានធ្លាក់ពីបញ្ជីសម្រាប់ឆ្នាំ ២០២០ ដោយសារការស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើង។

រូបតំណាង
រូបតំណាង

ក្រុមអ្នកស្រាវជ្រាវបានរកឃើញនៅក្នុងរបាយការណ៍របស់ពួកគេថាប្រហែល ៣,៣៦ លាននាក់បាន​ស្លាប់កាល​ពី​ឆ្នាំមុន។ ជំងឺកូវីត-១៩ ត្រូវបានគេរាយការណ៍ថា ជាបុព្វហេតុមូលដ្ឋាន ឬជាបុព្វហេតុនៃការស្លាប់ជិត ៣៧៨.០០០ នាក់ ឬប្រហែល ១១,៣% នៃការស្លាប់ទាំងនោះ។ ទិន្នន័យបានបង្ហាញថា ជំងឺបេះដូងបណ្តាលឱ្យមនុស្សស្លាប់ ៦៩០.៨៨២ នាក់ និងជំងឺមហារីកបណ្តាលឱ្យមនុស្សស្លាប់ ៥៩៨.៩៣២ នាក់៕

HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T