រត់ផ្អើលភូមិ! កូវីដហាមជួបជុំ ប្រជាពលរដ្ឋទ្រាំលែងបាន ប្តឹងទៅសមត្ថកិច្ចឲ្យចុះអន្តាគមន៍ ក្រុមលេងបៀរ(មានវីដេអូ)

//s9.kh1.co/ce/ce6f4b25213d3b2a4deea10bbdd27113aaad99f0.jpg
សង្គម

 ០៦-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ជំងឺកូវីដ១៩ រីករាលដាល គេឯងគ្រប់គ្នានៅតែផ្ទះ គ្មានការជួបជុំ ប្រជាពលរដ្ឋទ្រាំលែងបាន ផ្តល់ដំណឹងទៅសមត្ថកិច្ចជួយធ្វើអន្តរាគមន៍

រាជធានីភ្នំពេញ ៖ ពិតណាស់ ដោយសារតែ ស្ថានភាពការរីករាលដាលនៃ ជំងឺកូវីដ១៩ កាន់តែឆ្លងច្រើនឡើងនោះ គេឃើញប្រជាជនគ្រប់គ្នា តែងនៅផ្ទះ រក្សាគម្លាតសុវត្ថិភាពសង្គម មិនហ៊ានប្រជុំគ្នា ព្រោះខ្លាចឆ្លងជំងឺនេះ ដោយចៃដន្យណាមួយ ។ តែផ្ទុយទៅវិញ ប្រសិនបើយើង ក្រឡេកទៅមើល ស្ត្រីមួយក្រុមរស់នៅក្នុង ខណ្ឌមានជ័យ នេះវិញ ប្រាដកជាដឹងច្បាស់ថា ខុសពីឯងដល់កម្រិតណានោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋទ្រាំលែងបាន នឹងការជួបជុំ ដែលខុសឆ្ងាយពី ការអំពាវនាវរបស់រដ្ឋាភិបាលនោះ ក៏បានផ្តល់ដំណឹងទៅ សមត្ថកិច្ចឲ្យជួយអន្តាគមន៍ និងព្រមាន ស្ត្រីមួយក្រុម ដែលលេងល្បែងស្ទើរជាប្រចាំ ជារៀងរាល់ថ្ងៃមួយកន្លែង ក្នុងខណ្ឌមានជ័យ។

គួរបញ្ជាក់ថា នេះបើតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះ ថា ៖

ថ្ងៃច័ន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។ គ្រាន់តែទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង (បៀរ) ភ្លាមនោះកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះទៅបំបែកនិងបន្តអប់រំណែនាំ មិនឲ្យមានសកម្មភាពនេះទៀតទេ ។ ក្នុងករណីមិនរៀងចាលសមត្ថកិច្ចយើង និងអនុវត្តន៍វិធានការច្បាប់ មិនខាន៕

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាព និងវីដេអូខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T