គម្រប់ខួបអាពាហ៍ពិពាហ៍ ២៤ឆ្នាំ ព្រាប សុវត្ថិ ពោលពាក្យដ៏មានន័យ ឃើញហើយច្រណែន

//s9.kh1.co/65/65cc7309940d9b19f9cadb9062af0e7a7a6b5e6a.jpg
តារា & កម្សាន្ដ

 ០៦-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្នុងឪកាសថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ២៤ឆ្នាំ លោក ព្រាប សុវត្ថិ បានបង្ហោះរូបភាព ក៏ដូចជាសារផ្ញើរទៅកាន់ភរិយារបស់លោក

ភ្នំពេញ៖ ទោះបីជាកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានចូលប្រឡូកក្នុងវិស័យសិល្បៈ ច្រើនជាង ២០ឆ្នាំ​ហើយក្តី តែកេរ្តិ៍ឈ្មោះរបស់លោក នៅតែមានភាពល្បីល្បាញគួរឲ្យកត់សម្គាល់​ ជាពិសេសនោះ សម្លេងដ៏ពីរោះរបស់លោក នៅតែដប់ជាប់ស្ថិតនៅក្នុងដួងចិត្តរបស់មហាជន ពីមួយជំនាន់ ទៅមួយជំនាន់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើនិយាយពីជីវិតឯកជនវិញ មិនថាមហាជន ក៏​ដូច​ជា​អ្នក​សិល្បៈ​បាន​សម្តែង​ការ​កោត​សរសើរ និងគួរឲ្យគោរព​យ៉ាង​ខ្លាំង​ នៃក្រុមគ្រួសាររបស់កំពូលតារាចម្រៀងប្រុសរូបនេះ ព្រោះតែចាប់តាំងពីបានរៀបការជាមួយភរិយា រហូតទទួលបានចំណងដៃកូនប្រុស ៣នាក់ រយៈពេល ២០ឆ្នាំជាងមកនេះ ក្រុមគ្រួសាររបស់លោក​ មិនដែលលេចលឺភាពរកាំរកូសម្តងណាឡើយ។

ជាក់ស្តែង កាលពីយប់មិញនេះ គឺជាថ្ងៃពិសេសគម្រប់ខួបអាពាហ៍ពិពាហ៍រយៈពេល ២៤ឆ្នាំ របស់តារាចម្រៀងលោក ព្រាប សុវត្ថិ និងភរិយា។ តួយ៉ាង នៅក្នុងឪកាសថ្ងៃដ៏សំខាន់មួយនេះ រូបលោកក៏បានបង្ហោះកម្ររូបភាព អនុស្សាវរិ៍យ នៃថ្ងៃមង្គលរបស់លោក ចែកចាយនៅលើបណ្តាញសង្គម ព្រមទាំងមានសារយ៉ាងផ្អែមល្ហែម ទៅកាន់ភរិយាជាទីស្រលាញ់របស់លោក ដោយបានពោលពាក្យបែបនេះថា៖

នឹកឃើញថ្ងៃដែលបងឲ្យផ្កាស្លាអូន ពិតជាលឿនណាស់ ២៤ឆ្នាំហើយ បងមានសេចក្តីសុខបំផុតសម្រាប់ជីវិតបង អរគុណគ្រប់យ៉ាងអូនសម្លាញ់៕

ព្រាប សុវត្ថិ

សូមទស្សនារូបភាពខាងក្រោម៖

លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
លោក ព្រាប សុវត្ថិ និងភរិយា
ភរិយា​ និងលោក ព្រាប សុវត្ថិ
ភរិយា​ និងលោក ព្រាប សុវត្ថិ
ថ្ងៃរៀបមង្គលការរបស់ ព្រាប សុវត្ថិ
ថ្ងៃរៀបមង្គលការរបស់ ព្រាប សុវត្ថិ
ថ្ងៃរៀបមង្គលការរបស់ ព្រាប សុវត្ថិ
ថ្ងៃរៀបមង្គលការរបស់ ព្រាប សុវត្ថិ
ថ្ងៃរៀបមង្គលការរបស់ ព្រាប សុវត្ថិ
ថ្ងៃរៀបមង្គលការរបស់ ព្រាប សុវត្ថិ
ថ្ងៃរៀបមង្គលការរបស់ ព្រាប សុវត្ថិ
ថ្ងៃរៀបមង្គលការរបស់ ព្រាប សុវត្ថិ
ថ្ងៃរៀបមង្គលការរបស់ ព្រាប សុវត្ថិ
ថ្ងៃរៀបមង្គលការរបស់ ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T