ល្អទៅៗហើយ! Lingard ស៊ុត១បញ្ជូន១ ជួយ West Ham យកឈ្នះ Wolves ឡើងមកឈរ Top 4 (មានវីដេអូ)

//s9.kh1.co/4e/4ef7d746db3bae1cc957885280c461af36ee7ce0.jpg
កីទ្បា

 ០៦-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Lingard ស៊ុត១បញ្ជូន១ ជួយ West Ham យកឈ្នះ Wolves ឡើងមកឈរ Top 4

អង់គ្លេស៖ ក្លិបញញួរយក្ស West Ham United បានឡើងមកឈរលេខ៤ ក្នុងតារាង Premier League សប្ដាហ៍ទី៣១ បន្ទាប់ពីយកឈ្នះក្រុមចចកព្រៃ Wolverhampton Wanderers ដល់ក្នុងដី កីឡដ្ឋាន Molineux Stadium ដោយលទ្ធផល ២-៣ កាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/ca/ca6232c95d5a3c36675b28e8698422c0f79db973.png

ក្នុងការប្រកួតដ៏ជក់ចិត្តនេះ ក្រុមភ្ញៀវ West Ham ជាអ្នកបើកឆាកនាំមុខ៣គ្រាប់ក្នុងមុន ក្នុងនោះខ្សែបម្រើដែលខ្ចីជើងពីក្រុមបិសាចក្រហម Manchester United កីឡាករ Jesse Lingard ជាកម្លាំងចលករដ៏សំខាន់ ក្នុងការរកគ្រាប់បាល់ទាំង៣នោះ ពោលគេរួមចំណែកស៊ុតខ្លួនឯងមួយគ្រាប់ នៅនាទីទី៦ និងបញ្ជូនឲ្យមិត្តរួ​មក្រុម កីឡាករ Jarrod Bowen សម្រេចទី១គ្រាប់ នៅនាទីទី៣៨ បន្ទាប់ពីខ្សែបម្រើ Pablo Fornals ធ្វើបាន១គ្រាប់នៅនាទីទី១៤។

https://s9.kh1.co/__image/w=650,h=366,q=100/9d/9df5173cd4b162df83d095c006bb1ee7fb068d66.png

យ៉ាងណាមិញ ក្រុមម្ចាស់ផ្ទះ ក៏មិនបណ្ដោយឲ្យ West Ham ឈ្នះដាច់ពេកទេ ពោលពួកគេ តដៃវិញបាន២គ្រាប់ ដែលជាការតែតរបស់កីឡាករ Leander Dendoncker នៅចុងតង់ទី១នាទីទី៤៤ និងការស៊ុតកាច់យ៉ាងល្អពីសំណាក់កីឡាករ Fabio Silva នៅនាទីទី៦៨។

https://s9.kh1.co/__image/w=650,h=366,q=100/7e/7e6ca14b0e829d10cd3b1eb421b29566309768d2.png

គួរបញ្ជាក់ដែរថា ចាប់តាំងពី Lingard ផ្លាស់មកចូលរួមជាមួយ West Ham គេបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ គួរឲ្យចាប់អារម្មណ៍ ជាក់ស្ដែងក្នុងចំណោមការបង្ហាញខ្លួន៧ប្រកួតឲ្យក្រុមលោក David Moyes គេរកបាន៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៣ដង៕
បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាជក់ចិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T