សូមប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅខ្លាំង ចាប់ពីថ្ងៃទី៧-១៣ ខែមេសា

//s9.kh1.co/24/2431387cf6a7c3d76514b0003f25a05c0179e40d.jpg
សង្គម

 ០៦-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជាដោយគិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមេសា។

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជាដោយគិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពាធទាបឥណ្ឌា និងខ្យល់អាគ្មេយ៍បក់មកពីសមុទ្រចិនខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ៣៣ -៣៥ °C
- នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ច្រើន។

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
- នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។

៣. តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C

- នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន៕

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ននូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដែលកើតមាន ជាពិសេសនៅបណ្ដាខេត្ដនៅភាគពាយ័ព្យ៕

លិខិតជូនដំណឹង
លិខិតជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T