ពិសេសមែន! Mortal Kombat ទម្លាក់វីដេអូថ្មីបង្ហាញរូបភាពក្នុង និងក្រៅឆាកយ៉ាងទាក់ភ្នែក (មានវីដេអូ)

//s9.kh1.co/5a/5a0a30a10f9b085cc4be2c018a6b5baf9efe559a.png
តារា & កម្សាន្ដ

 ០៦-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

កាន់តែអស្ចារ្យជាមួយនឹងវីដេអូខ្លីថ្មី «Meet the cast» របស់ Mortal Kombat

បរទេស៖ លោកអ្នកប្រិយមិត្តប្រាកដជាបានស្គាល់មកហើយនូវខ្សែភាពយន្ត Mortal Kombat ដែលតម្រូវថានឹងចាក់បញ្ចាំងឆាប់ៗខាងមុខនៅក្នុងខែមេសានេះទាំងនៅក្នុងរោងកុនក៏ដូចជា Platform របស់ Warmer Bros ផ្ទាល់គឺ​ HBO Max ដែលអនុញ្ញាតិឱ្យយើងជាវបកញ្ចប់សេវាកម្មផ្សេងៗដើម្បីទស្សនាខ្សែភាពយន្ត Hollywood ល្បី២ជាច្រើនជាពិសេសគឺរបស់ Warner Bros នេះតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឱ្យដឹងដែលថាខ្សែភាពយន្ត Reboot នៃយីហោហ្គេមដ៏ល្បីឈ្មោះ Mortal Kombat នេះត្រូវបានប្រកាពន្យារកាលបរិច្ឆេទបញ្ចេញក៏ដូចជាចាក់បញ្ចាំងឱ្យអ្នកទាំងអស់គ្នាលើមួយសប្តាហ៍ទៀត ពោលគឺពន្យារពីថ្ងៃទី១៦ ខែមេសា ទៅថ្ងៃទី២៣​ ខែមេសាវិញនេះបើយោងតាមកាសែត Variety របស់អាមេរិកបានរាយការណ៍។

Poster នៃរឿង
Poster នៃរឿង

ការពន្យារពេលនេះត្រូវបានធ្វើឡើងមួយថ្ងៃមុនពេលដែលក្រុមហ៊ុន Warner Bros គ្រោងនឹងបញ្ចេញខ្សែភាពយន្ត “ Godzilla Vs Kong”។ អ្នកចែកចាយខ្សែភាពយន្តនេះបានគិតយ៉ាងជ្រាវជ្រៅអំពីខ្សែភាពយន្តក្រុមសត្វយក្សដែលចំណាយលុយខ្ទង់លានដុល្លារនេះដែលធ្វើឱ្យខ្សែភាពយន្តនេះទទួលបានជោគជ័យទូទាំងពិភពលោកជាមួយនិងការរកចំនូលបានពីការលក់សំបុត្រចំនួនសរុប 285.4 លានដុល្លាគិតត្រឹមថ្ងៃទី ៤ ខែមេសាដែលបានមកពី 48 លានដុល្លារនៅក្នុងសហរដ្ឋអាមេរិកជាមួយប្រទេសកាណាដា និងក្រៅប្រទេសចំនួន 236.9 លានដុល្លារទៀត​ (នេះមិនទាន់រាប់អំពីចំណូលផ្សេងៗដែលរកបានក្រៅពីការលក់សំបុត្រនេះឡើយ)។ ដូចនេះតាមរយៈការពន្យារពេលក្នុងការបញ្ចេញ Mortal Kombat នេះគឺដោយក្រុមហ៊ុន Warner Bros បានសង្ឃឹមវានឹងអាចជួយផ្អែកទីផ្សាររបស់ពួកគេដើម្បីឱ្យលក់សំបុត្រឱ្យបានកាន់តែច្រើន ព្រោះថាបើបញ្ចេញ Mortal Kombat ទៅចំនួនទឹកប្រាក់ដែលបានពីការលក់សំបុត្រនេះអាចនឹងមានការថយចុះដោយសារតែមានការបែកចំនួនសំបុត្រ។

Poster Landscape នៃរឿងដែលភ្ជាប់ជាមួយថ្ងៃចាក់បញ្ចាំងចាស់គឺ 16 មេសា
Poster Landscape នៃរឿងដែលភ្ជាប់ជាមួយថ្ងៃចាក់បញ្ចាំងចាស់គឺ 16 មេសា
Poster ផ្សេងៗ
Poster ផ្សេងៗ

យ៉ាងណាមិញជាការដោះដូរនឹងការខកចិត្តទទ្ទឹងរង់ចាំរបស់ប្រិយមិត្តក្រុមហ៊ុន Warner Bros បានទម្លាក់ខ្សែវីដេអូខ្លីថ្មីដែលបង្ហាញឈុតក្រៅឆាក និងក្នុងឆាកដែលបង្ហាញវត្តមានតារាសម្ដែងក៏ដូចជាអ្នកដឹកនាំរឿងដូចជាលោក​ Simon McQuoid ជាអ្នកដឹកនាំសម្ដែង និងមានវត្តមានតារាសម្ដែងដូចជា Lewis Tan សម្ដែងជា Cole Young ឬឯ Jessica McNamee សម្ដែងជា Sonya Blade ចំណែកឯ Josh Lawson សម្ដែងជា Kano, Joe Taslim សម្ដែងជា Bi-Han ឬ Sub-Zero, Mehcad Brooks សម្ដែងជា Jax, Matilda Kimber សម្ដែងជា Emily, Laura Brent សម្ដែងជា Allison, Tadanobu Asano សម្ដែងជា Lord Raiden, Hiroyuki Sanada សម្ដែងជា Hanzo Hasashi ឬ Scorpion, Chin Han សម្ដែងជា Shang Tsung, Ludi Lin សម្ដែងជា Liu Kang, Max Huang សម្ដែងជា Kung Lao, Sisi Stringer សម្ដែងជា Mileena, Mel Jarnson សម្ដែងជា Nitara និងចុងក្រោយគឺ Nathan Jones សម្ដែងជា Reiko​ ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Meet the Kast (cast) របស់ Mortal Kombat
វីដេអូ Trailer
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T