ចេះផ្ដល់ឱកាសឲ្យខ្លួន​ឯង! មានតែមនុស្ស​​​ជោគ​​ជ័យ​​ប៉ុណ្ណោះ​ដែល​​មាន​ ៣ចំណុច​នេះ

//s9.kh1.co/c1/c14174831cdad3f3f327112e200a494d4312652e.jpg
ប្រលោមលោក & អប់រំ

 ០៧-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មនុស្សដែលជោគជ័យតែងតែមាន ៣ចំណុចនេះ

មនុស្ស​ទទួល​បានលទ្ធផលអ្វីមួយ​ជាទី​គាប់ចិត្ត ពិតណាស់អ្នកត្រូវឆ្លងកាត់ការបរាជ័យជាច្រើនដង​ដើម្បីមកសាកល្បង​ផ្លូវ​ជីវិតរបស់អ្នក តែយ៉ាងណាមិញអ្នកអាចជោគជ័យបានលឿន ទៅលើរឿងអ្វីមួយដែលអ្នកបានតាំងចិត្ត លុះត្រាណា​អ្នក​មាន ៣ចំណុចនេះនៅក្នងខ្លួនសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ស្គាល់ពីខ្លួនឯងឲ្យច្បាស់

រូបតំណាង
រូបតំណាង

ត្រូវប្រាកដថាខ្លួនឯងជាអ្នកណា ចង់បានអ្វី ហើយសម្រេចវាដោយរបៀបណា។ ចម្លើយគឺមានតែអ្នកខ្លួនឯងម្នាក់គត់​ដែល​អាចឆ្លើយ​តបជាមួយសំនួរខាងលើបាន។

២. ភ្ជាប់ទំនាក់ទំនងជាមួយសង្គមខាងក្រៅ

រូបតំណាង
រូបតំណាង

រៀនបត់បែនជាមួយសង្គមមនុស្ស រៀនសូត្រពីមជ្ឈដ្ឋានខាងក្រៅឲ្យបានច្រើន។ កុំខ្លាចនឹងបង្ហាញឲ្យអ្នកដទៃឃើញពី​ភាព​ប៉ិនប្រសព្វរបស់អ្នក ដរាបណាអ្នកមិនបានធ្វើអ្វីអាក្រក់ខុសច្បាប់សង្គម។

៣. លើកទឹកចិត្តខ្លួនឯង

រូបតំណាង
រូបតំណាង

រឿងខ្លះត្រូវការការជំរុញទឹកចិត្តជាចម្បងទើបអាចទៅរួច។ អ្នកគួរជាមនុស្សដំបូងសម្រាប់ការលើកទឹកចិត្តខ្លួនឯង​ រឹងមាំ​ហើយ ចេះផ្ដល់ឱកាសឲ្យខ្លួនឯងនេះជាអ្វីដែលអ្នកគួរតែធ្វើ។ ឆ្លងកាត់រឿងជាច្រើនរាប់មិនអស់ បើសិនជាអ្នក​ចេះ​តែបន្ទោសខ្លួនហើយមិនចេះរកដំណោះស្រាយ នោះអ្នកគ្មានផ្លូវអាចរកភាពជោគជ័យឃើញនោះឡើយ។ បរាជ័យក៏ដោយ ដរាបណាអ្នកមិនបោះបង់ខ្លួនឯងចោលនោះថ្ងៃណាមួយអ្នកប្រាកដជាអាចធ្វើរឿង​ដែលអ្នកចង់ធ្វើ​បាន​ដោយរលូន៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T