ធ្វើមិចទៅ បើភ្លេចលេខសម្ងាត់ អេស៊ីលីដាម៉ូបាល? តោះមកអានអត្ថបទនេះ អ្នកនឹងដឹងវិធីយ៉ាងងាយ

//s9.kh1.co/5e/5ef932b0a61a5cd6b0e7810283d7451b852c3b7b.jpg
សង្គម

 ០៦-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បើពេលនេះអ្នកកំពុងតែមានបញ្ហាភ្លេចលេខសម្ងាត់ អេស៊ីលីដាម៉ូបាល តើអ្នកគួរតែចេញក្រៅទៅធនាគារដើម្បីដោះស្រាយបញ្ហានេះមែនទេ?

ភ្នំពេញ៖ ខណៈនេះ ប្រទេសកម្ពុជាកំពុងតែជួបបញ្ហាជំងឺកូវីដ១៩ ឆ្លងក្នុងសហគមន៍ ហើយគ្រប់គ្នាត្រូវតែនៅផ្ទះដើម្បីរក្សាសុវត្ថិភាព កុំឲ្យមានការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។ ដូច្នេះហើយ​ បើពេលនេះអ្នកកំពុងតែមានបញ្ហាភ្លេចលេខសម្ងាត់ អេស៊ីលីដាម៉ូបាល តើអ្នកគួរតែចេញក្រៅទៅធនាគារដើម្បីដោះស្រាយបញ្ហានេះមែនទេ? ចម្លើយគឺ​ មិនបាច់ពិបាកដល់ថ្នាក់នេះទេ រាល់អតិថិជនរបស់ធនាគារអេស៊ីលីដា គ្រាន់តែនៅផ្ទះក៏អាចដោះស្រាយបញ្ហានេះដោយខ្លួនឯងបានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អេស៊ីលីដាម៉ូបាល
អេស៊ីលីដាម៉ូបាល

សម្រាប់ជំហានដំបូង លោកអ្នកគ្រាន់តែចូលកម្មវិធី អេស៊ីលីដាម៉ូបាល រួចជ្រើសរើសម៉ឺនុយណាមួយ និងជ្រើសរើសពាក្យ “ភ្លេចលេខសម្ងាត់/ Forgot PIN”។ បន្ទាប់មកត្រូវបំពេញ លេខឯកសារអត្តសញ្ញាណដែលបានចុះឈ្មោះដំបូង រួចបំពេញថ្ងៃខែឆ្នាំកំណើតរបស់លោកអ្នកឲ្យបានត្រឹមត្រូវ ហើយបញ្ចូលលេខ OTP ដែលប្រព័ន្ធផ្ញើរទៅលេខទូរសព្ទចុះឈ្មោះ និងចុងក្រោយបញ្ចូលលេខសម្ងាត់ថ្មីសម្រាប់ចូលប្រើកម្មវិធី អេស៊ីលីដាម៉ូបាល ជាការស្រេច។

សម្រាប់ព័ត៌មានលម្អិតអំពីរបញ្ហាភ្លេចលេខសម្ងាត់ លោកអ្នកអាចទស្សនាវីដេអូខាងក្រោមនេះ៖ 

លើសពីនេះ បើសិនជាលោកអ្នកពុំទាន់មានគណនីអេស៊ីលីដាម៉ូបាលនោះទេ លោកអ្នកអាចបង្កើតបានដោយខ្លួនឯងយ៉ាងងាយ ដោយអាចទាញយក ACLEDA Mobile តាមរយៈ iOS App Store, Android Play Store, ឬ Huawei AppGallery។ ក្នុងនោះ សម្រាប់លក្ខខណ្ឌក្នុងការបង្កើតគឺត្រូវឲ្យមានអាយុចាប់ពី១៨ឆ្នាំឡើង និងតម្រូវឲ្យមានឯកសារសម្គាល់អត្តសញ្ញាណដូចជា៖ អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ, សៀវភៅ​គ្រួសារ, លិខិត​ឆ្លង​ដែន (នៅ​មាន​សុពល​ភាព​យ៉ាង​តិច ៣​ខែ), ឬ​ឯកសារ​បញ្ជាក់​ពី​អត្ត​សញ្ញាណ​ប្រហាក់​ប្រហែល​ផ្សេង​ទៀត​ដែល​មាន​ភ្ជាប់​ជា​មួយ​នូវ​រូប​ថត​របស់​អតិថិជន ដែល​ចេញ​ផ្សាយ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ។

អេស៊ីលីដាម៉ូបាល
អេស៊ីលីដាម៉ូបាល

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងការចុះ​ឈ្មោះ​ដោយ​ខ្លួន​ឯង​ផ្ទាល់ ឬការចុះ​ឈ្មោះ​នៅ​ការិយាល័យ​ធនាគារ និងការចុះ​ឈ្មោះ​ធ្វើ​ជា​ពាណិជ្ជករអេស៊ីលីដាម៉ូបាល ដើម្បី​អាច​ប្រមូល​ប្រាក់​ថ្លៃ​ទំនិញ-សេវាកម្ម តាម​រយៈ QR Code សូមចូលមកកាន់តំណរនេះ https://www.acledabank.com.kh/kh/khm/ps_ebacledamobile

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T