នេះប្រហែលជាវិធីសាស្ដ្រថ្មី ក្នុងការទប់ទល់នឹង ព្រាននារីនៅតាមដងផ្លូវ តែវិធីសាស្ដ្រថ្មីនេះ ហាក់ដូចជាឆ្លាតជ្រុលណាស់ហើយមែនទេ?

យោងតាមសារព័ត៌មានរបស់អង់គ្លេសបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសចិន ត្រូវបានគេប្រទះឃើញ នូវផលិតថ្មីដែលមាន ឈ្មោះថា ស្រោមជើងរោម ដែលកំពុងតែទទួលភាពល្បីល្បាញ និងពាក្យរិះគន់ជាច្រើននៅក្នុង ប្រព័ន្ធអ៊ិនធើណេតនោះ។ យ៉ាងណាមិញ រូបភាពនេះ ត្រូវបានបញ្ចូលដោយនារី ម្នាក់ដែលប្ជារើប្រាស់បណ្ដាញទំនាក់ទំនងសង្គម នៅក្នុង Weibo និងបានសរសេររៀបរាប់ថា ស្រោមជើងរោមនេះ អាចការពារអ្នកពី អំពើចាប់រំលោភ ដែលតែងតែកើតមានឡើង។

តែនៅក្នុងនោះ មានអ្នកប្រើប្រាស់អ៊ិនធើណេតជាច្រើន នាំគ្នានិយាយរិះគន់ថា ប្រសិនជាខ្លាចគេចាប់រំលោភ ចុះហេតុអ្វីមិនស្លៀកខោជើងវែងតែម្ដងទៅ?

តើប្រិយមិត្ដយល់យ៉ាងណា ? ប្រសិនជាស្រោមជើងនេះ នឹងធ្វើការលក់នៅក្នុងទីផ្សារពិតប្រាកដនោះ? 

សូមមើលរូបភាពខាងក្រោម៖



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]