ចង់ដឹងទេថា សួស វីហ្សា ពេលឆ្លងកូវីដ ១៩ ដំបូងៗ មានអាការៈអ្វីខ្លះ?

//s9.kh1.co/53/53d64aea0c0b4ccc62c1e39d89ae41b1e8c2543f.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីបានទទួលការព្យាបាលបាន ១៤ថ្ងៃមក តារាចម្រៀងស្រី សួស វីហ្សា បាន Live រៀបអាការៈរបស់ខ្លួនដូច្នេះថា

ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀងស្រី សួស វីហ្សា កំពុងតែទទួលបាន ការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកគ្រូពេទ្យ ក្រោយពីខ្លួនឆ្លងវីរុសកូវីដ១៩ ជាក់ស្តែងកាលពីថ្មីៗនេះ អ្នកម៉ាក់កូនមួយ បានរៀបរាប់ពីអាការៈរបស់ខ្លួន ក៏ដូចជាសុខទុក្ខ នៅលើបណ្ដាញសង្គម ទៅកាន់ហ្វេនៗ ជាច្រើន ឲ្យកាន់តែជ្រាបច្បាស់។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ នៅលើគណនីហ្វេសប៊ុកជាផ្លូវការរបស់តារាស្រីរូបនេះបានធ្វើការអង្គុយ Live វីដេអូជាលើកដំបូងបង្អស់ចាប់តាំងទទួលការព្យាបាល បាន ១៤ថ្ងៃ​ ដែលបានរៀបរាប់អំពីអាការៈ ក៏ដូចជារោគសញ្ញាផ្សេងៗ នៃជំងឺមួយនេះ មុនចូលមន្ទីរពេទ្យ ទទួលការព្យាបាលផងដែរ។

ម៉្យាងវិញទៀត ការបង្ហើបប្រាប់ពី អាការៈរបស់ប្រពន្ធរបស់តារាប្រុសលោក ថមមី នៅខណៈពេល ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏បានធ្វើឲ្យហ្វេនៗជាច្រើន មានភាពសប្បាយរីករាយ ដោយបានដឹងថា តារាស្រីរូបនេះនៅតែមានសុខភាពល្អ បើទោះបីជា ការធ្វើតេស្ដនៅតែមានផលវិជ្ជមាន ក៏ដោយ៕

បើកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T