ធ្វើ​ម៉េច​ដឹង​​ថា អ្នក​​កំពុង​​មាន​​ស្នេហា​? ស្នេហាខ្លះប៉ះពាល់ដល់​ការ​សិក្សា តែ​ខ្លះទៀតជា​កម្លាំងជំរុញ​ចិត្ត

//s9.kh1.co/51/5158285c858e384871dceff8a0812167fc524e8b.jpg
យល់ដឹង

 ០៥-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ត្រួសៗបញ្ជាក់ថា អ្នកមានស្នេហាហើយ! ស្នេហាខ្លះប៉ះពាល់ដល់ការសិក្សា ខ្លះទៀតជាកម្លាំងជំរុញចិត្ត

ស្នេហា គឺជាអារម្មណ៍ធម្មជាតិដែលកើតឡើងដោយមិនបានព្រាងទុក។ នៅពេលដែលអ្នកបានជួបនរណាម្នាក់ ហើយ​បេះដូង​ចាប់ផ្តើមកន្ត្រាក់ ភ័យអរៗ ហើយជាប់ចិត្តស្អិតប្រតិព័ទ្ធមិនអាចហាមឃាត់បាន​ មានន័យថា «​អ្នកមានស្នេហា​ហើយ​»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ស្នេហាក្មេងខ្ចីបែបស្រើបស្រាល  គឺជាស្នេហាផុយស្រួយ ដែលអាចជះឥទ្ធិពលអវិជ្ជមាន​ទៅដល់ការសិក្សា និង​អនាគត​។  យើងអាចសង្កេតឃើញថា ភាគច្រើនពួកគេគ្រាន់តែយកស្នេហាមកធ្វើជាល្បែងកំសាន្តសប្បាយ កំដរ​អារម្មណ៍អផ្សុក និងកំដរបរិយាកាសឯកោតែប៉ុណ្ណោះទេ។ ជាការពិតណាស់ស្នេហាបែបនេះអាចប៉ះពាល់​ដល់ការ​សិក្សា និងអនាគតយ៉ាងពិតប្រាកដ។

ការផ្តល់នូវអារម្មណ៍កក់ក្តៅ ការចេះយល់ចិត្តយល់ថ្លើម ការយកចិត្តទុកដាក់ ការចេះការពារ និងការផ្តល់នូវកម្លាំងចិត្ត គឺមានលក្ខណៈជាស្នេហាបែបចាស់ទុំចិត្តគំនិត។ តាមការសង្កេតរបស់ខ្ញុំជាក់ស្តែងជាទូទៅចំពោះ​យុវជនដែល​មាន​ស្នេហា​ត្រឹមត្រូវ ច្រើនទទួលបាននូវកម្លាំងជំរុញជាវិជ្ជមាន និងភាពរីករាយទាំងក្នុងការដឹកនាំជីវិតនិងការសិក្សា។ 

ដូចនេះ ការដែលមានស្នេហាក្នុងវ័យសិក្សាល្អ ឬមិនល្អ វាអាស្រ័យលើស្ថានភាព បរិបទសង្គម និងខ្លួនអ្នកផ្ទាល់។ គ្រប់​យ៉ាង​​អ្នកជា​អ្នកសម្រេចចិត្ត ហើយអ្នកក៏ត្រូវទទួលយកនូវលទ្ធផលនោះដោយខ្លួនឯងដូចគ្នាផងដែរ៕

រូបតំណាង
រូបតំណាង
SOU LONGHAK
សួ ឡុងហាក់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T