មិនមែនទាក់ទាញតែក្នុងរឿងទេ តែជីវិតក្រៅឆាករបស់តារាប្រុសរូបសង្ហាៗទាំង៥ នេះ ក៏មិនអន់ដែរ

//s9.kh1.co/d3/d33efbf6bbd3230205cea61154a2f8a3b3353dbe.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មិនដឹងសោះថា តារាថៃប្រុសរូបសង្ហាៗទាំង ៥ ក្លាយជាឱពុកគេទាំងវ័យក្មេងបែបនេះសោះ!

ថៃ៖ ជឿជាក់ថាអ្នកគាំទ្រតារាថៃមួយចំនួន ប្រាកដជានៅចាំតារាសម្តែងប្រុសទាំង ៥ រូបខាងក្រោម។ បើនិយាយទៅទើបរំលងទើបបានប៉ុន្មានឆ្នាំសោះ តារាប្រុសទាំងនេះបានក្លាយជាឱពុកគេបាត់ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះចង់ដឹងថា តើតារាប្រុសរូបសង្ហាៗទាំង ៥ ជាតារារូបណាខ្លះ?

១. Ken Theeradeth

លោក Ken Theeradeth ជាតួឯកប្រុសដែលផ្ទុះគាំទ្រខ្លាំងកាលពីឆ្នាំ ២០១៨ ក្នុងរឿង «Sawan Biang» បានរៀបការសាងគ្រួសារជាមួយតារាស្រី Noi Bussakorn កាលពីឆ្នាំ ២០០៧ រហូតមកដល់ពេលនេះតារាប្រុសរូបសង្ហា Ken មានកូនប្រុសចំនួន ២ នាក់ហើយ។

Ken Theeradeth និងក្រុមគ្រួសារ
Ken Theeradeth និងក្រុមគ្រួសារ

២. Tik Jesdaporn

សម្រាប់តារាប្រុសល្បីឈ្មោះ Tik Jesdaporn បានភ្ជាប់ពាក្យកាលពីឆ្នាំ ២០០៩។ ហើយបច្ចុប្បន្ននេះលោកក៏មានកូនប្រុសចំនួន ២ នាក់ផងដែរ។

Tik Jesdaporn និងក្រុមគ្រួសារ
Tik Jesdaporn និងក្រុមគ្រួសារ

៣. Bie Thassapak

Bie Thassapak ក៏ជាតារាប្រុសសម្បូរប្រជាប្រិយភាពខ្លាំងមួយរូបផងដែរ ភាគច្រើនលោកលេចមុខសម្តែងនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ចិន។ Bie បានរៀបមង្គលការកាលពីឆ្នាំ ២០១៦ ហើយពេលនេះលោកមានកូនស្រីដ៏គួរស្រលាញ់ចំនួន ២ នាក់។

Bie Thassapak និងក្រុមគ្រួសារ
Bie Thassapak និងក្រុមគ្រួសារ

៤. Matthew Deane

ចំណែក Matthew Deane បានភ្ជាប់ពាក្យជាមួយតារាស្រីម្នាក់ឈ្មោះ Lydia Sarunrat តាំងពីឆ្នាំ ២០១៥ ។ បច្ចុប្បន្នលោកទទួលបានកូនប្រុសអាយុ ៤ ឆ្នាំម្នាក់ និងកូនស្រីគួរឲ្យក្នាញ់អាយុ ១ ខួបម្នាក់។

Matthew Deane និងក្រុមគ្រួសារ
Matthew Deane និងក្រុមគ្រួសារ

៥. Poh Nattawut

ដោយឡែកតារាប្រុសវ័យ ៤៦ ឆ្នាំ Poh Nattawut បានរៀបការកាលពីឆ្នាំ ២០១២ ហើយបច្ចុប្បន្នលោកក្លាយជាឱពុករបស់កូនប្រុសចំនួន ២ នាក់ផង៕

Poh Nattawut និងក្រុមគ្រួសារ
Poh Nattawut និងក្រុមគ្រួសារ
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T