ហ៊ាន់ ជីអ៊ុន ត្រូវអតីតអ្នកចាត់ការ គម្រាមទារប្រាក់?

//s9.kh1.co/75/757737d62b9c63097a3a08c7c3163ee6f0dd5cce.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ម្ដាយរបស់ Song Hye Kyo បានទទួលសំបុត្រសារគម្រាម ពីអតីតអ្នកគ្រប់គ្រងកូនស្រីរបស់ខ្លួន បន្ទាប់ពីនោះក្រុមគ្រួសាររបស់តារាស្រីរូបនេះត្រូវបានប្តឹងប៉ូលីស។

កូរ៉េខាងត្បូង៖ រឿងរ៉ាវរបស់តារាល្បីៗ ដែលត្រូវ អ្នកគ្រប់គ្រង មិត្តភក្តិ ឬសូម្បីតែសាច់ញាតិ្ត បានឆបោកលុយនិងទ្រព្យសម្បត្តិត្រូវបានកើតឡើងជាញឹកញាប់ នៅក្នុងវិស័យកម្សាន្តកូរ៉េ ដោយសារតែការជឿទុកចិត្តលើអ្នកដទៃខ្លាំងពេក ហេតុដូច្នេះ តារាជាច្រើនទាំងនោះត្រូវបានជួបរឿងអកុសលបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មានមនុស្សតិចណាស់ដែលដឹងថាតារាសម្តែងស្រី Song Hye Kyo ដែលត្រូវបានគេស្គាល់ថា ហ៊ាន់ ជីអ៊ុន ក៏បានក្លាយជាជនរងគ្រោះម្នាក់ផងដែរ ត្រូវបានគេលើកឡើងនៅក្នុងកម្មវិធី Rumor Has It របស់ស្ថានីយវិទ្យុប៉ុស្តិ៍ A ដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តាមប្រភពដដែលបានរាយការណ៍មកថា កាលពីខែមករា ឆ្នាំ ២០០៥ ម្តាយរបស់តារាស្រីរូបនេះ ទទួលបានសំបុត្រសារគម្រាមមួយ។ នៅក្នុងលិខិតនោះអ្នកដែលបានផ្ញើរមក បានជំរិតទារប្រាក់ ២៥០ លានវ៉ុន (ប្រហែល ២៣៤,០០០ ដុល្លារ) ថែមទាំងបាននិយាយដែរថា បានត្រៀមទឹកអាស៊ីត hydrochloric និង Hallucinogen ជាច្រើនដើម្បីជះទៅលើ Hye Kyo និងម្តាយរបស់នាងប្រសិនបើអ្នកទាំងពីរបដិសេធមិនផ្ញើប្រាក់ឲ្យនោះទេ។

ភ្លាមៗនោះ នៅពេលដែលនាងទទួលបានសំបុត្រនោះភ្លាម ម្ដាយរបស់ Song Hye Kyo បានរើផ្ទះចេញ ហើយថែមទាំងបានរាយការណ៍ទៅកាន់ប៉ូលីសជាមួយរឿងរ៉ាងមួយនេះ។ តាមរយៈការស៊ើបអង្កេតជនល្មើស ត្រូវបានបង្ហាញអត្តសញ្ញណឱ្យបានដឹង គឺជាអតីតអ្នកគ្រប់គ្រងរបស់នាង បានធ្វើការជាអ្នកចាត់ការជាមួយគ្នា​អស់រយៈពេល ៣ ឆ្នាំ ដែលជាអ្នកមានចេតនាអាក្រក់ទៅលើនាង។

យោងតាមរបាយការណ៍របស់ប៉ូលីសបានឲ្យដឹងថាម្តាយរបស់ Song Hye Kyo បានស្រែកយំមិនឈប់នៅពេលដែលបានដឹងអត្តសញ្ញាណរបស់អ្នកផ្ញើរសំបុត្រមកជាអ្នកណា។ ដំបូងតារាស្រីរូបនេះ មិនអាចជឿថាអតីតអ្នកគ្រប់គ្រងរបស់នាងគឺជាពិរុទ្ធជននោះទេ។ ទោះបីជាមានការគម្រាមពីសំណាក់អតីតអ្នកចាត់ចែងក៏ដោយក៏ម្តាយរបស់ Song Hye Kyo សម្រេចចិត្តអភ័យទោសឱ្យ និងបានជឿជាក់ថាបុគ្គលនេះ នឹងមិនរឿងបែបនេះម្តងទៀតទេទេ។

គួររំលឹកផងដែរថា អតីតអ្នកគ្រប់គ្រងរបស់តារាស្រីវ័យ ៣៩ឆ្នាំរូបនេះ ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ បន្ទាប់ពីបានធ្វើល្មើសច្បាប់ក្រុមហ៊ុន ក្រោយពីត្រូវបានបណ្តេញចេញពីការងាររួចមក រូបលោកត្រូវបានជួបនឹងបញ្ហាហិរញ្ញវត្ថុ ក៏បានបែកគំនិតធ្វើរឿងបែបនេះឡើង៕

សូមទស្សនារូបភាពខាងក្រោម៖

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
ព័ត៌មានដែលគេចុះផ្សាយ
ព័ត៌មានដែលគេចុះផ្សាយ
ព័ត៌មានដែលគេចុះផ្សាយ
ព័ត៌មានដែលគេចុះផ្សាយ
ព័ត៌មានដែលគេចុះផ្សាយ
ព័ត៌មានដែលគេចុះផ្សាយ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T