មាត់​​និយាយថា​​​​មិន​​ចូលចិត្ត​ «អ្នក​ទី៣» ទេ តែចុង​ក្រោយ​បែរ​ក្លាយ​​​ខ្លួនជា​អ្នក​ទី៣ដោយ​​បើក​​ចំហ

//s9.kh1.co/ad/adfbb20727514a603ef2b2cff6c828a99259d2fd.jpeg
យុវវ័យ

 ០៥-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

និយាយថាមិនចូលចិត្ត តែបែរជាធ្វើឲ្យខ្លួនឯងកាន់តែអស់តម្លៃ

ទាំងបុរស និងនារីសុទ្ធតែ​មិន​ប្រាថ្នាធ្វើ​ជាមនុស្សទី៣ ក្នុងរឿងស្នេហាឡើយ ព្រោះមិនចង់មាន​ឈ្មោះធ្វើបាប​ចិត្តអ្នក​ណា​ដោយ​សារ​អារម្មណ៍​ខ្លួន​ឯង ហើយក៏មិនចង់មានឈ្មោះជាមនុស្សអាត្មានិយម និងមាន​បាប​ជាប់​ខ្លួនដែរ។ ដោយឡែកមានមនុស្សមួយចំនួនក៏បានអះអាងដែរថា ដាច់ខាតខ្លួនមិនធ្វើជាជនទីបីក្នុងរឿង​ស្នេហារបស់​អ្នកណា​ឡើយ មិនខ្វះទេមនុស្សល្អ មិនចាំបាច់អីត្រូវទៅ​ដណ្ដើមគ្នានោះទេ ប៉ុន្តែចុងក្រោយអ្នកទាំងនោះបែរជាចូលខ្លួន​ធ្វើជា​ជន​ទីបីដោយខ្លួនឯងទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

គិតៗទៅវាហាក់ដូចជាគួរឳ្យអស់សំណើចដែរសម្រាប់ជនទាំងនោះ ហើយក៏មានការអាណិតទៅកាន់ពួកគេខ្លះ​ដែរ​ ព្រោះ​ថា​ពួកគេតែងដេករង់ចាំឳ្យគូរស្នេហ៍គេឈ្លោះគ្នា រង់ចាំឳ្យគេបែកគ្នា នឹងបានពួកគេមានឪកាសម្ដង។ ពួកគេតែងកាន់ជើងខ្លួនឯង នឹងធ្វើតាមអារម្មណ៍ខ្លួនឯងព្រោះពួកគេគិតថាជាស្នេហា ជាអារម្មណ៍ស្រឡាញ់ ទើប​ពួកគេ​​​មិនបានគិតដល់ថាអ្វីទៅហៅថាសតិ អ្វីទៅហៅថាគុណធម៌ ដែលមនុស្សគួរមាន។ អ្នកខ្លះក៏មានការភ្ញាក់​ខ្លួន​ទាន់​ពេលវេលាអាចទាញខ្លួនឯងពីភាពអសីលធម៌បាន តែមនុស្សខ្លះទៀតរកពន្លឺស្ទើរតែ​មិនឃើញ​ព្រោះតែភាព​អាត្មា​និយម​របស់ខ្លួន ធ្វើឳ្យខ្លួនឯងបាត់បង់តម្លៃម្ដងបន្តិចៗរហូតសូម្បីអ្នកក្បែរខ្លួនក៏លែងមាន។

រូបតំណាង
រូបតំណាង

ដូច្នេះសម្រាប់អ្នកដែលកំពុងស្ថិតនៅក្នុងកាលៈទេសៈបែបនេះ អ្នកគួរគិតពិចារណាឳ្យបានល្អិតល្អន់ កុំបណ្ដោយ​តាម​អារម្មណ៍​របស់ខ្លួនឯងពេក ព្រោះស្នេហាពិតមិនមែនកើតចេញពីការសាងបាបចំពោះអ្នកណាឡើយ ការដក​ខ្លួន​ពេល​នេះ​​អាចឈឺខ្លះ តែបើបន្តកាន់តែយូរអ្នកកាន់តែអស់តម្លៃ៕  

Sark Phila
Phila (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T